(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ និមន្តព្រះសង្ឃ សូត្រមន្ត ប្រោះព្រហ្មលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី គោលបំណងសុំនៅពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួន។
ក្នុងពិធីសូត្រមន្ត ប្រោះព្រហ្មទទួលទេវតាឆ្នាំថ្មីនេះ បានប្រព្រឺត្តទៅក្រោមវត្តមានរបស់ លោក ឃឹម ប៊ុន សុង អភិបាលខេត្ត និងលោកស្រី, លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី, លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត, លោកស្នងការ, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ការជួបជុំគ្នាថ្ងៃនេះ ក្នុងរូបភាពជា លក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប និងបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ដែលមានការនឿយហត់ក្នុងការ បំពេញភារកិច្ចការងាររបស់ខ្លួន រយៈពេលមួយឆ្នាំមកនេះ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ លើវិស័យសេដ្ឋកិច្ចជាតិ ។
លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរ ពីការអភិវឌ្ឍន៍លើវិស័យទេសចរណ៍របស់ខេត្ត ដោយខេត្តសៀមរាបជារមណីយដ្ឋាន ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីយដ្ឋានធម្មជាតិ ដែលបានក្លាយជាគោលដៅ នៃភ្ញៀវទេសចរណ៍លើពិភពលោក មកទស្សនាកម្សាន្ត ព្រមទាំងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន មន្ត្រីរាជការកាន់តែមានភាព ប្រសើរឡើង។
បន្ថែមពីនេះ លោកបានធ្វើការបួងសួង សូមឲ្យបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដី ប្រវត្តិសាស្ត្6 រខ 5 េ� 8000 �្តសៀម6 រា 5 ប � 8000 ��ែលមានព្រះអង្គចេក ព្រះអង្គចម លោកតាដំបងដែក លោកយាយទេព លោកតារាជ និងបារមីព្រះអង្គធំខ្នងភ្នំគូលែន ព្រមទាំងបារមីព្រះអង្គដែលគង់ថែរក្សា នៅតាមប្រាង្គប្រាសាទនានាតាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ សំខាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមហាវរៈបរុសកុលបុត្រខ្មែរដ៏ឆ្នើម ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីក ចម្រើននៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យនៅឆ្នាំថ្មី ព្រមទាំង សូមឲ្យទេវតាឆ្នាំថ្មីជួយប្រោះព្រហ្មប្រសិទ្ធិ ពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការអង្គភាពជុំវិញ ខេត្តផងដែរ៕