(ព្រះសីហនុ)៖ ក្រោយពីមានការបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ បានចាត់ឲ្យលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍។
មន្ដ្រីនគរបាលបានឲ្យដឹងថា កម្លាំងជំនាញដែលចុះអនុវត្តការងារនេះ មានចំនួន២៤នាក់ ដោយអនុវត្តនៅចំណុច មុខសាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ប្រតិបត្តិការនេះ រួមមានត្រួតពិនិត្យលក្ខណៈបច្ចេកទេស, អ្នកបើកបរមានជាតិស្រវឹង, មិនពាក់មួកសុវត្តិភាពពេលយប់ និងផ្សព្វផ្សាយលិខិតបទដ្ឋានផ្សេងៗទៀត ពាក់ព័ន្ធនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដើម្បីរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក នៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕