(កំពង់ធំ)៖ ថ្លែងទៅកាន់ព្រះសង្ឃ និងពុទ្ឋបរិស័ទ្ប្រមាណ ១០០០ នាក់ លោក ថោង ខុន បានលើក អឡើថាះ នៅកម្ពជា ប្រជាពលរដ្ឋមានសិទ្ធគោរពនិងជឿលើសាសានាណាក៏បាន តែព្រះពុទ្ធសសនា ជាសាសនារបស់រដ្ឋ ។គណបកប្រជាជនកម្ពជា បានសង្គ្រោះនិងធ្វើអោយព្រះពុទ្ធសាសនារស់ឡើងវិញ ។នៅកម្ពុជាព្រះពុទ្ធសាសនាមានកំនើត ២ ដែលមានអាយុ ២៥៦១ ព្រះវស្សានិងកំនើត ១ទៀត ទើបមានអាយុ ៣៨ វស្សា ដែលទើបបានរស់ឡើងវិញ ដោយ ថ្ងៃ៧មករា។
គណបក្សប្រជាជនកម្ពុជាបានកសាង សេនាសនះ ច្រើនរាប់មិនអស់ ទទួលបានកុសលអនិសង្ឃច្រើនណាស់ តជាតិទៅមុខ ទើបគ្មានអ្នកណាមួយអាចបំផ្លាញគណបក្សនេះបាន ។អ្នក ស្អប់អំពើល្អ ខ្វះសច្ចធម៌ មិនទទួលស្គាល់សច្ចធម៌នៃប្រវត្តិសាស្ត្រ អ្នករមិលគុណនឹងអ្នកដែលបានជួយជិវិតយើង និងរមិលគុណចំពោះអ្នកដែលជួយអោយព្រះពុទ្ធសាសនា រស់ឡើងវិញ អ្នកនោះនិងត្រូវវិនាស។ការលើកឡើងដូច្នេះ គឺនៅក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ឧប្បដ្ឋានសាលា មួយនៅវត្តខ្សាច់ល្អិត ឃំុចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីព្រឺកថ្ងៃទី៨ មេសាព្រីកមុិញនេះ។
លោកថោង ខុន បានបន្តទៀតថា ចាប់ពីថ្ងៃ៧មករា១៩៧៩ ដែលមានតែបាតដៃទទេ មកដល់បច្ចុប្បន្នយើងមានវត្តចំនួនជាង ៤០០០ វត្ត (មានព្រះសង្ឃចំនួនជាង ៥៧០០០ អង្គ )។ សមិទ្ធិផលទាំងនេះកើតឡើងដោយសារស្រុក ទេសយើងមានការអភិវឌ្ឍន៍រីកចំរើនល្អ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏មានការរីកចំរើន ធូរធារ ទើបអាចកសាងសេនាសនះ(ព្រះវិហារ កុដិ សាលាឆាន់ ផ្លូវថ្នល់ ...) បានច្រើនដូច្នេះ និងមានលទ្ធភាពប្រគេនចង្ហាន់ព្រះសង្ឃ ក្នុង ១ថ្ងៃ ៥៧០០០អង្គបាន។
គិតជាមធ្យម បើ វត្តមួយត្រូវកសាងអស់ ១០មុឺនដុល្លារ ក៏ត្រូវការចំណាយអស់ប្រមាណ ជាង៤០០លានដុល្លារអាមេរិកដែរ។
ទាំងអស់នេះអាចកើតមានឡើងបានក៏ដោយសារកត្តាសុខសន្តិភាពដែលបានមកដោយសារមាគា៌នយោបាយដឺកនាំដ៏ត្រឺមត្រូវរបស់ CPP ពិសេស នយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន។ដូច្នេះបើស្រឡាញ់ព្រះពុទ្ធសាសនា ចង់អោយព្រះពុទ្ធសាសនា រីកចំរើនរុងរឿង ត្រូវ ថែរក្សាការពារ សុខសន្តិភាព គាំទ្រ គណបក្សប្រជាជន គាំទ្រ សម្តេចតេជោហ៊ុន សែន។
ប្រជាពលរដ្ឋសប្បាយចិត្ត ឯកភាពនិងគាំទ្រចំពោះការលើកឡើងដូចនេះ។ ក្នុងពិធីនេះ ឯឧ ក៏បាននាំយកនូវបច្ច័យ ១០ លានរៀល ចូលរួមក្នុងការកសាង វត្តអារាមផងដែរដោយឡែកនៅក្នុងកិច្ចប្រជំុមួយទៀតបន្ទាប់ ពីពិធីបុណ្យនេះដើម្បីត្រួតពិនិត្យការងារឆ្ពោះទៅរកការងារបោះឆ្នោតឃំុមន្ត្រី បក្ស ភូមិឃុំ ក៏បានសំដែងនូវការពេញចិត្តចំពោះកាលើកឡើងនេះ ហើយបេ្តជ្ញាធ្វើការបោះឆ្នោតឃំុនៅថ្ងៃខាងមុខ អោយបានជោគជ័យផងដែរ៕