(ភ្នំពេញ)៖ ទិវាព្រះពុទ្ធសាសនា អន្តរជាតិ៨មេសា ជាទិវាមួយដែលអ្នកកាន់ព្រះពុទ្ធសាសនាទាំង៤១ប្រទេស តំណាងពុទ្ធសាសនិក៥១០លាននាក់ ទូទាំងពិភពលោក។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ ក្រសួងធម្មការ និងសាសនា ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានធ្វើកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាពិភពលោកលើកទី៦ ក្រោមប្រធានបទ «សាមគ្គីភាពពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក»។
កម្មវិធីនេះ រៀបចំដោយក្រសួងធម្មការ និងសាសនា សហការជាមួយគណសង្ឃទាំងពីរគណៈ ដោយមានការចូលរួមពីក្រសួង ស្ថាបន័ទាំងអស់របស់រាជរដ្ឋាភិបាល និងសប្បុរសជនផងដែរ។ សូមជម្រាបថា កម្មវិធីនេះ បានរៀបចំនៅសាលសន្និសីទចតុម្មុខ និងមានការាប់បាត្រព្រះសង្ឃ៥៦០ព្រះអង្គ។
សូមបញ្ជាក់ថា តាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃ៨មេសារៀងរាល់ឆ្នាំ ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ៕