(បន្ទាយមានជ័យ)៖ លោក ហង្ស ម៉ៅ បានថ្លែងបានប្រាប់ឲ្យនាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧នេះថា ដីដែលមានទំនាស់នោះ ស្ថិតនៅចំណុច ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនិងដី១៧ប្លង់ស្មើ១១៩ហិចតា នៅចំណុចភូមិព្រៃគប់ ឃុំប៉ោយប៉ែត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកបន្តថា ដីខាងលើនេះលោក វី ណៃ លើកឡើងថា លោកមានបក្ខពួក មានខ្នងនោះវាមិនមែនជាការពិតទេ ខ្ញុំមានលិខិតទិញលក់ កិច្ចសន្យា លិខិតកក់ប្រាក់ លិខិតស្នាមមេដាយ មានលិខិតត្រឹមត្រូវ និងការដឹងឮពី អាជ្ញាធរ ភូមិ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងតុលាការ សម្រេចឲ្យ គ្រប់គ្រងដីដុះដំណាំ ត្រឹមត្រូវទាំងអស់ ខ្ញុំមានឯកសារតាមច្បាប់ផ្សេងៗជាច្រើនទៀត ហេតុអីបានជាលោក វី ណៃ ចោទប្រកាន់ខ្ញុំ បែបនេះ។ លោកបន្តថា ដីចំនួន១១៩ហិចតា នេះ លោកបានទិញពីឈ្មោះ វី ណៃ ក្នុងតម្លៃ ២,៤៤០,០០០បាត ស្ថិតនៅទីតាំងខាងលើនេះ តែលោក និងលោក វី ណៃ សម្រេចយល់ព្រមគ្នា ដោយប្រគល់ប្រាក់មាន៤ដំណាក់កាល។

លោក ហង្ស ម៉ៅ បានថ្លែងបន្តថា «ខ្ញុំមានលិខិតកក់ប្រាក់ ចំនួន៤តំណាក់កាល ជាមួយលោក វី ណៃ លើកទី១, នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៨ នៅទឹកប្រាក់ ចំនួន ៦៧០,០០០បាត លើកទី២, នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទឹកប្រាក់ចំនួន៧៣០,០០០បាត បានឃើញជាមួយមេធាវី លើកទី៣, នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទឹកប្រាក់ចំនួន ៤៦០,០០០បាត បានឃើញជាមួយមេធាវី និងលើកទី៤ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ នៅទឹកប្រាក់ចំនួន ៥៨០,០០០បាត បានឃើញជាមួយមេធាវី»

លោកបានបញ្ជាក់ថា «ខ្ញុំមានលិខិតដីកាសម្រេចរក្សាការពាសាលាដំបូងខេត្តបន្ទាយមានជ័យ អនុញ្ញាតឲ្យខ្ញុំជាម្ចាស់ដី១១៩ហិចតា ខ្ញុំហង្ស ម៉ៅ ចូលទៅឈូសឆាយ កាយក្រវ៉ាត់ព្រំប្រទល់ដី ជុំវិញដី ទំហំ១១៩ហិចតា ស្ថិតនៅទីតាំងខាងលើនេះ ហើយមានដីកាសម្រេចមានប្រសិទ្ធភាព អនុវត្តច្បាប់ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ពីចៅក្រម អ៊ិត សម្ផស្ស»

សូមមើលលិខិតខាងក្រោមនេះ រវាងលោក ហង្ស ម៉ៅ និងលោក វី ណៃ៖