(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News សូមជំរាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា មួយរយៈកន្លងមកនេះមានជនខិលខូចមួយចំនួនបានបន្លំធ្វើជាភ្នាក់ងារ ឬយកឈ្មោះអង្គភាពយើងខ្ញុំ ទៅប្រើប្រាស់ដើម្បីស្វែងរកផលប្រយោជន៏ផ្ទាល់ខ្លួនធ្វើឲ្យ ប៉ះពាល់ដល់កិត្តិយស អង្គភាពយ៉ាងខ្លាំង។
ដូចជាក់ស្តែងនាពេលប៉ុន្មានថ្ងៃនេះ មាននបុគ្គលឈ្មោះ វណ្ណា បានយកឈ្មោះអង្គភាពព័ត៌មាន Fresh News ទូរស័ព្ទទៅមន្រ្តីរដ្ឋាភិបាល, តំណាងរាស្រ្ត និងអ្នកពាំពាក្យជាដើម ដើម្បីស្វែងរកផលប្រយោជន៏ផ្ទាល់ខ្លួនធ្វើឲ្យប៉ះពាល់ដល់កិត្តិយស អង្គភាពយ៉ាងខ្លាំង។
ដូចនេះបើមានបុគ្គលរូបណាទៅទាក់ទង ឬទូរស័ព្ឌអះអាងថា ជាភ្នាក់ងារ ឬជាតំណាងឲ្យអង្គភាពព័ត៌មាន Fresh News សូមមេត្តាសួរនាំ ឬសុំត្រួតពិនិត្យប័ណ្ណសំគាល់ខ្លួនឲ្យបានច្បាស់លាស់ ជៀសវាងការចាញ់បោកជនខិលខូចទាំងអស់នោះ ឬ Call មកកាន់លេខ៖ 097 5000 001, 012 904 444, 088 8003 803។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អង្គភាពព័ត៌មាន Fresh News៖