Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលខេត្តឧត្តរមានជ័យ ចុះស្វែងរកសារធាតុគីមីលើមុខទំនិញ ដែលដាក់តាំងលក់នៅស្តង់តាំងពិពណ៌​, ជាលទ្ធផល គ្មានសារជាតិគីមីនោះទេ

08-04-2017 13:58

(ឧត្តរមានជ័យ)៖ ដោយមានការណែនាំពីថ្នាក់ដឹកនាំ របស់អគ្គនាយដ្ឋានកាំកុងត្រូល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូល ខេត្តឧត្តរមានជ័យ សហការជាមួយមន្រ្តីពាណិជ្ជកម្មខេត្ត បានចុះធ្វើការសង្កេតពិនិត្យ លើគុណភាពទំនិញដែលជាគ្រឿងឧបភោគ

បរិភោគ ដែលអាជីវករ កំពុងដាក់តាំងលក់នៅស្តង់តាំងពិពណ៌ ខ្មែ-ថៃ នៅក្នុងបរិវេណសួនច្បារ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ តែជាលទ្ធផល គឺគ្មានសារជាតិគីមីនៅលើមុខទំនិញនោះទេ។

លោក យ៉ាន ចាន់ផល អនុប្រធានសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ បានបញ្ជាក់ឲ្យដឹងថា ការចុះត្រួតពិនិត្យរាល់មុខទំនិញទាំងនេះ មានគោលបំណង ដើម្បីកំណត់រកសូចនករ នៃគ្រោះថ្នាក់ទៅលើទំនិញគ្រឿងឧបភោគ បរិភោគ ដែលមានលក្ខណៈពុំប្រក្រតី ដែលបង្កផលប៉ះពាល់ ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ​ ដែលជាអ្នកប្រើប្រាស់។

លោក យ៉ាន ចាន់ផល ក៏បានធ្វើការផ្តាំផ្ញើទៅដល់អាជីវករដែលលក់នៅទីនោះ ត្រូវចេះរួមគ្នាការពារ ដើម្បីសុខមាលភាព និងផលប្រយោជន៍ប្រជាពលរដ្ឋយើងទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ថា ក្នុងការចុះពិនិត្យរាល់មុខទំនិញខាងលើ គឺផ្តោតសំខាន់ទៅលើទំនិញដូចជា៖ បន្លែ សាច់ជ្រូក សាច់មាន់ ប្រហិត សាច់ក្រក នំបញ្ចុក និងគ្រឿងកំប៉ុងមួយចំនួនទៀត៕