(ព្រះវិហារ)៖ លោក រស់ ហេង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្គមថ្មី បាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនដល់គ្រួសារ ស្ត្រីមេម៉ាយក្រីក្រមួយ ដែលមានកូន៦នាក់ រស់នៅភូមិខ្នារ ឃុំរអាង ស្រុកសង្គមថ្មី នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧នេះ។
លោក រស់ ហេង បានលើកឡើងថា «គ្រួសារនេះ គាត់មានជីវភាពលំបាកណាស់ ដោយសារតែប្តីរបស់គាត់ មានជំងឺ រ៉ាំរ៉ៃ ហើយបានស្លាប់បាត់បង់ជីវិត ចោលប្រពន្ធកូនកាលពីម្សិលម៉ិញនេះ។»។
ដោយមើលឃើញនូវការលំបាករបស់គ្រួសារមួយនេះ រូបលោក បាននាំអំណោយកាកបាទក្រហមកម្ពុជា យកមកប្រគល់ជូន ចូលរួមរំលែកការខ្វះខាត។ បើទោះអំណោយនេះ តិចតួចក្តីតែវាអាចកាត់បន្ថយការខ្វះខាត បានមួយរយៈពេលដែរ។
អំណោយដែលប្រគល់ជូននៅពេលនេះរួមមាន ថវិការ៣៥០០០០រៀល និងអង្ករ មី ត្រីខ ទឹកសុទ្ធជាដើម។ ក្រុមគ្រួសារក្រីក្រលោកស្រី ឆាញ់ ហ៊ុន ដែលទទួលបានអំណោយនៅពេលនេះ បានថ្លែងអំណរគុណ ដល់កាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយទាន់ពេលវេលាដល់គ្រួសាគាត់ ដែលកំពុងតែជួបប្រទះនូវការខ្វះខាតនេះ៕