(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួប១៨ឆ្នាំ នៃមន្ទីរព្យាបាលធ្មេញ «បស្ចិម» ដែលបានឈរជើងយ៉ាងរឹងមាំ លើវិស័យទន្តសាស្រ្តក្នុង
ប្រទេសកម្ពុជា មន្ទីរព្យាលបានធ្មេញបស្ចិម បានផ្ដល់នូវការដូជាពិសេសដ៏អតិថិជន ដែលរួមមានការពិនិត្យសុខភាពមាត់ធ្មេញ ដោយឥតគិតថ្លៃ ការបញ្ចុះតម្លៃ៥០ភាគរយ សម្រាប់ការសំអាតធ្មេញ។ ការផ្តល់ជូនពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី១ ដល់៣០ ខែមេសា ឆ្នាំ២០១៧ នេះ នៅគ្រប់សាខាទាំងអស់ របស់មន្ទីរព្យាបាលធ្មេញ «បស្ចិម»។
មន្ទីរព្យាបាលធ្មេញ «បស្ចិម» បានបំពាក់នូវ ម៉ាស៊ីនថតដ៏ទំនើបៗ និងឧបករណ៍ព្យាបាលស្របតាម បច្ចេកវិទ្យាចុងក្រោយបំផុត របស់អឺរ៉ុប ដែលជួយបង្កើនគុណភាព នៃការព្យាបាលធ្មេញ ជូនអតិថិជន។ បន្ថែមពីលើនេះ យើងបាននឹងកំពុងបញ្ជូនទន្តបណ្តិតឆ្នើម របស់ខ្លួនជាច្រើនរូប ដើម្បីចូលរួមសន្និសីទ ទន្តសាស្រ្តជាតិ និងអន្តរជាតិ ទាំងនៅតំបន់អឺរ៉ុប និងអាស៊ី។
ក្រៅពីការពង្រឹង និងពង្រីកសេវាកម្មទន្តសាស្រ្តរបស់ខ្លួន មន្ទីរព្យាបាលធ្មេញ «បស្ចិម» ក៏បានចូលរួមចំណែក សកម្មភាពសង្គមជាច្រើន ដូចជាបានពិនិត្យសុខភាពមាត់ធ្មេញ ជូនស្ថាបនឯកជន សាលារៀន និងអង្គការមួយចំនួន ផងដែរ។
គួរបញ្ជាក់ផងដែរថា មន្ទីរព្យាបាលធ្មេញ «បស្ចិម» បានចាប់កំណើត កាលពីឆ្នាំ១៩៩៩ ដោយទន្តបណ្ឌិត៣រូប ជាមួយនិងកៅអីព្យាបាលធ្មេញ តែមួយប៉ុណ្ណោះ។ មន្ទីរព្យាបាលធ្មេញ «បស្ចិម» ត្រូវបានទទួលស្គាល់គុណភាព លំដាប់អន្តរជាតិ ISO ៩០០១-២០០៨ ពីចក្រភពអង់គ្លេស លេខ No. 685679 កាលពីចុងឆ្នាំ២០១១។ ដោយការខិតខំប្រឹងប្រែង និងកិច្ចសហការ យ៉ាងល្អទាំងខាងក្នុង និងខាងក្រៅប្រទេស បានធ្វើឲ្យមន្ទីរព្យាបាលធ្មេញ ឯកជនមួយនេះ ក្លាយជាមន្ទីរព្យាបាលធ្មេញ ធំជាងគេ និងជាមន្ទីរព្យាបាលធ្មេញ ដែលបានជួយលើកមុខមាត់ វិស័យសុខភាពមាត់ធ្មេញ នៅកម្ពុជា ឲ្យល្បីល្បាញ ទាំងខាងក្នុងតំបន់ និងក្នុងសកលលោក៕