(ភ្នំពេញ)៖ ឱកាសពិសេស សម្រាប់ខែមេសានេះ នឹងក្លាយជាពេលវេលាដ៏សប្បាយរីករាយបំផុត សម្រាប់សមាជិករបស់​អាយ វ័ន ពីព្រោះក្រៅពីកាគោរពពិធីបុណ្យចូលឆ្នាំខ្មែរ និងនាំមកនូវព្រឹត្តការណ៍ ‌អ្នកស្វែងរកកំណត់ ឬ Treasure Hunter ។

បេសកកម្មស្វែងរកកំណប់ និងនាំមកនូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សរុបជាង៤០០រង្វាន់ មកចែកជូនដល់សមាជិក អាយ វ័ន និងចាបផ្តើមពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ។
កម្មវិធីចែករង្វាន់នេះគឺគ្រាន់តែតម្រូវឲ្យសមាជិក អាយ វ័ន កាន់កាតសមាជិក ឬ Visacard ទៅញាំ, ទិញ និងលេងកំសាន្ត នីតាមហាដែល អាយ វ័ន បានកំណត់ដើម្បីយករង្វាន់ ប៉ុន្តែមានលក្ខខណ្ឌ អ្នកទៅកន្លែងទាំងនោះ នៅថ្ងៃដែលយើងបានកំណត់ចំណាយលើអ្វីដែលយើងបានកំណត់ ព្រមទាំងថតរូប Selfie និង Check - In ដើម្បីទុកជាភស្តុតាង។

រង្វាន់នេះចែកជា៤កំរិត ហើយអាចប្តូរយករង្វាន់ទៅតាមកំរិតបេសកកម្មដែលអ្នកបានបំពេញ ប៉ុន្តែរង្វាន់ទាំងអស់នេះ មានចំនួនកំណត់ អ្នកដែលបំពេញបេសកកម្ម បានលឿនជាងគេបំផុត និងទទួលបានរង្វាន់ដ៏អស្ចារ្យពី អាយ វ័ន ។

នៅចុងខែមេសានេះ បេសកកម្មដ៏អាថ៍កំបាំង ដែលជាវគ្គផ្តាច់ព្រ័ត្រ និងស្វែងរកអ្នកឈ្នះរង្វាន់ធំក្នុងនោះរួមមានទូរស័ព្ទ iphone 7 ។ បេសកកម្មអ្នកស្វែងកកំណប់ ហើយក៍ជាព្រឹត្តិការណ៍ទី១ ដែលរៀបចំដោយក្រុមការងារ អាយ វ័ន សូមស្វែងរកផែនទីកំណត់ឬ Treasure  Map ហើយចាប់ផ្តើមស្វែងរកកំណប់របស់អ្នកអីលូវនេះ៕