
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ផ្ទុះឡនៅក្នុងសិប្បកម្មផលិតទឹកស៊ីវអ៊ីវ នៅខណ្ឌមានជ័យ ស្លាប់បុរសម្នាក់ និងស្ដ្រីវ័យចំណាស់ម្នាក់ដាច់ជើងខាងស្ដាំ
08-04-2017 12:20
(ភ្នំពេញ)៖ ផ្ទុះឡនៅក្នុងរោងសិប្បកម្មទឹកស៊ីអ៊ីវមួយកន្លែង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងស្ដ្រីវ័យចំណាស់ម្នាក់ ដាច់ជើងខាងស្ដាំ ស្ថិតនៅម្ដុំស្ពានដែកចំការដូង តាមបណ្ដាយផ្លូវ៣៧១ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បណ្តាលឲ្យមានការ ភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ទី៨ ខែមេសា ឆ្នាំ២០១៧នេះ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្ថានភាពផ្ទុះនេះ គឺខ្លាំងមែនទែន រហូតដល់ជញ្ជាំងថ្ម និងស៊ីទ័នជ័រ បែកខ្ទេចតែម្ដង រហូតធ្វើឲ្យបែកកញ្ចក់សណ្ឋាគារមួយនៅក្បែរនោះផងដែរ។
នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងចុះជួយអន្ដរាគមន៍៕