(ភ្នំពេញ)៖ ព្រឹតិ្តការណ៍ «ISUZU DIESEL CHALLENGE 2017» ដែលជាកម្មវិធីប្រកួតការបើកបររថយន្ត បែបសន្សំសំចៃប្រេង ដែលចេញដំណើរពីប្រទេសវៀតណាម។ ការប្រកួតនេះត្រូវរៀបចំចាប់ពីថ្ងៃទី៧ខែមេសា ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ដោយក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុវៀតណាម។ ក្រុមហ៊ុន អ៊ូស៊ូហ្ស៊ុ វៀតណាម បានបង្កើតនូវគំនិត ស្តីពីសកម្មភាពផ្នែកទីផ្សារនេះឡើង ដែលផ្តួចផ្តើមគំនិត ដោយ ក្រុមហ៊ុន ទ្រី ផេដ អ៊ូស៊ូហ្ស៊ុ សេល ខមភេនី លីមីធីត នៃប្រទេសថៃ និងអនុវត្តសកម្មភាព ដែលទទួលបានជោគជ័យខ្លាំងនេះ នៅទីផ្សារប្រទេសវៀតណាម។
សកម្មភាពនេះ មានរថយន្តចំនួន ៣០ គ្រឿង មានដូចជាប្រភេទរថយន្តភីកអាប់ «Isuzu D-Max» និងប្រភេទរថយន្តពហុបច្ចេកវិទ្យាដ៏ប្រណីត «Isuzu MU-X» ដែលរថយន្តទាំងពីរប្រភេទនេះ មានកម្លាំងម៉ាស៊ីន ២.៥ និង ៣.០ Ddi នៅក្នុងស្ដង់ដារោងចក្រផលិត។ អ្នកប្រណាំងទាំងអស់ នឹងធ្វើដំណើរលើចម្ងាយផ្លូវជាង ២៤០គីឡូម៉ែត្រ ឆ្លងកាត់ព្រំដែនពីទីក្រុងហូជីមិញ ប្រទេសវៀតណាម មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការបើកបរឆ្លងកាត់ ផ្លូវជាក់ស្តែង ទាំងផ្លូវ នៅក្នុងទីក្រុងធំៗដែលមានចរាចរកកស្ទះ និងផ្លូវឆ្លងកាត់ក្រុងនានា។
ការប្រើប្រាស់សាំងត្រូវវាស់ នៅចំណុចផ្តាច់ព្រ័ត្រ នៅក្នុងរាជធានីភ្នំពេញ ដោយក្រុមអ្នកជំនាញ មកពីក្រុមហ៊ុន AIM Control Global (ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ ឈានមុខគេមួយ នៅក្នុងប្រទេសវៀតណាម) រួមជាមួយនឹងបណ្ដាញសារព័ត៌មានវៀតណាម ដែលបានចូលរួម ធ្វើជាសាក្សីនៃព្រឹត្តិការណ៍នេះ ទាំងនៅកន្លែងចេញដំណើរ និងនៅកន្លែងផ្តាច់ព្រ័ត្រ ជាមួយនឹងតំណាងសារព័ត៌មាននានា នៅក្នុងប្រទេសកម្ពុជាផងដែរ។
គោលបំណងនៃសកម្មភាពនេះ គឺដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់រថយន្ត អ៊ីស៊ីហ្ស៊ុ ឲ្យអនុវត្តវិធីសាស្រ្តបើកបរដោយការសន្សំសំចៃប្រេង នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ហើយស្របពេលជាមួយគ្នានោះក៏ជួយបញ្ជាក់អះអាងអំពីរថយន្តម៉ាក «Isuzu»ថាជារថយន្តឈានមុខគេសម្រាប់ការសន្សំសំចៃប្រេង។
ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ វៀតណាម បានធ្វើការរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងកម្មវិធី «ISUZU DIESEL CHALLENGE» សម្រាប់ការប្រកួតបើកបរជាលើកដំបូងនៅក្នុងឆ្នាំ2007 ដែលមានផ្លូវធ្វើដំណើរពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ទៅកាន់ប្រទេសថៃ។ ក្នុងឆ្នាំនេះ ក្រុមហ៊ុនបានធ្វើការរៀបចំព្រឹត្តិការណ៍ ដូចគ្នាម្តងទៀត ដើម្បីធ្វើការបញ្ជាក់ពីភាពល្អប្រសើរ នៃប្រភេទរថយន្តភីកអាប់ម៉ាស៊ីនម៉ាស៊ូត ដែលមានកម្លាំងខ្លាំង និងសន្សំសំចៃប្រេង។
គោលបំណង នៃការប្រកួតបើកបរ គោលបំណងនៃការប្រកួតនេះ គឺដើម្បីធ្វើការបង្ហាញពីចំណុចគន្លឹះ នៃការសន្សំសំចៃប្រេងឥន្ធនៈ នៃប្រភេទរថយន្តភីកអាប់ «Isuzu D-Max» និងរថយន្តពហុបច្ចេកវិទ្យាដ៏ប្រណីតប្រភេទ «Isuzu MU-X» ដែលប្រភេទរថយន្តទាំងពីរមានកម្លាំងម៉ាស៊ីន ២.៥ និង ៣.០ Ddi និងដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយ សម្រាប់អ្នកប្រើប្រាស់រថយន្ត នៅប្រទេសវៀតណាម និងប្រទេសកម្ពុជា ឲ្យមានការទទួលស្គាល់អំពីសារៈសំខាន់ នៃការប្រើប្រាស់ «ប្រេងឥន្ធនៈ» ឲ្យបានសមស្រប និងមានប្រសិទ្ធិភាពខ្ពស់។ បច្ចេកទេសបើកបរសន្សំសំចៃប្រេងឥន្ធនៈ ត្រូវបានអនុវត្តជាវិធីសាស្រ្តមួយ សម្រាប់ការបើកបរនៅតាមដងផ្លូវ ជាប្រចាំថ្ងៃ ដែលវាមិនត្រឹមតែជួយ ដល់ការសន្សំសំចៃការចំណាយផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាថែមទាំងជួយដល់ប្រទេសជាតិ ក្នុងការបន្ថយបរិមាណថាមពល ដែលត្រូវនាំចូល។
នៅចុងបញ្ចប់ នៃកម្មវិធីប្រណាំងការសន្សំសំចៃប្រេងឥន្ធនៈ របស់ ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ក៏នឹងធ្វើការអមដំណើរក្រុមប្រណាំង ទៅទស្សនាកន្លែងសំខាន់ៗមួយចំនួន និងធ្វើការរៀបចំកម្មវិធី «Isuzu-Heart & Smile» ដែលជាព្រឹត្តិការណ៍សប្បុរសធម៌សម្រាប់ជនក្រីក្រ ដែលប្រារព្ធឡើងនៅវត្តហ៊ុងថាញ់ (Hung Tanh) ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ដឹងច្បាស់ថា ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ ឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត អ្នកប្រើប្រាស់រថយន្ត មិនត្រឹមតែចាំបាច់ត្រូវដឹង អំពីរបៀបនៃការជ្រើសរើសរថយន្ត ដែលសន្សំសំចៃប្រេងសាំងនោះទេ ប៉ុន្តែពួកគេក៏ត្រូវដឹងអំពីការប្រើប្រាស់ បច្ចេកទេសនៃការបើកបរ ប្រកបដោយប្រសិទ្ធិភាព ធ្វើជាគោលការណ៍ សម្រាប់ការបើកបរនៅតាមដងផ្លូវ ជាប្រចាំថ្ងៃរបស់ពួកគេផងដែរ។ បន្ថែមពីលើការរចនាបច្ចេកទេសកាត់បន្ថយកម្លាំង សម្ពាធខ្យល់ (aerodynamic) របស់ក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុ និងម៉ាស៊ីនម៉ាស៊ូតដែលមានថាមពល និងសន្ទុះខ្លាំងនោះ ទាំងប្រភេទរថយន្តភីកអាប់ «Isuzu D-Max» និងប្រភេទរថយន្តពហុបច្ចេកទេសដ៏ប្រណីត «Isuzu MU-X» គឺមានលក្ខណៈ «ច្នៃម៉ូតពិសេសផ្នែកខាងក្នុងរបស់អ៊ីស៊ូហ្ស៊ុ» ជាមួយបច្ចេកវិទ្យាទំនើបរួមបញ្ចូលគ្នា ទៅក្នុងរថយន្តយន្ត Isuzu។
បច្ចេកវិទ្យានេះ មានសមត្ថភាពក្នុងការវិភាគ ទៅលើទិដ្ឋភាពចំនួន ៥ នៃអាកប្បកិរិយាបើកបររបស់អ្នកប្រើប្រាស់ ដែលរួមមាន ល្បឿន កម្រិតការប្រើប្រាស់ប្រេងឥន្ធនៈ មុខងារម៉ាស៊ីនបញ្ឆេះនៅស្ងៀម មុខងារម៉ាស៊ីនវិលទៅមុខ មុខងារហ្វ្រាំង និងមុខងារឈ្នាន់ល្បឿន។ លទ្ធផលនានាត្រូវបានសង្ខេប ជូននៅក្នុងតារាងរបាយការណ៍ បើកបររបស់អ៊ីស៊ូហ្ស៊ុ មានទម្រង់ជាតារាងរ៉ាដា សម្រាប់ឲ្យមានភាពងាយស្រួលក្នុងយល់ដឹង ការផ្តល់ជូនការណែនាំសម្រាប់ អ្នកប្រើប្រាស់យានយន្ត ដើម្បីលើកកម្ពស់អាកប្បកិរិយា នៃការបើកបររបស់ពួកគេ សម្រាប់ការសន្សំសំចៃ ប្រេងឥន្ធនៈបន្ថែមទៀត និងការបើកបរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពស្របទៅមុខងារពេញលេញ របស់រថយន្ត៕