(ភ្នំពេញ)៖ ក្រុមហ៊ុន យក្ស Huawei ដែលកំពុងគ្រោង ចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក លើប្រាក់ចំណេញ ពីប្រព័ន្ធប្រតិបត្តិការ Android Smartphone បានបង្ហាញ​នូវវត្តមាន Huawei P10 & P10 plus ម្តងទៀត រួមជាមួយនឹង សមត្ថភាពដ៏ភ្ញាក់ផ្អើល នារសៀលថ្ងៃទី ៧ ខែមេសា ២០១៧ ។

ការបង្ហាញ ស្មាតហ្វូនស៊េរីថ្មីចុងក្រោយ Huawei P10 & P10 Plus សារជាថ្មីនេះ ត្រូវបានធ្វើឡើងនៅហាងនំបុ័ងអន្តរជាតិ លំដាប់លេខ១ មកពីប្រទេសកូរ៉េ TOUS les JOURS សាខា ព្រះសីហនុ ដែលមានការចូលរួមពីសំណាក់ តារាសម្តែង តារាបង្ហាញម៉ូត អ្នកសារព័ត៌ និងជាងថតរូបល្បីៗ សរុបជាង ២៥​នាក់។ ភាពលេចធ្លោនៃ អធិរាជស្មាតហ្វូន​កាម៉េរ៉ាភ្លោះ Huawei P10 & P10 Plus បានធ្វើឲ្យអ្នកចូលរួម គ្រប់គ្នា​ស្រឡាំងកាំង និងលាន់មាត់សរសើរ​មិនដាច់ពីមាត់ ពីសមត្ថភាពដ៏អស្ចារ្យរបស់ស្មាតហ្វូន ក្រុមហ៊ុន Huawei ក្នុងឆ្នាំ២០១៧នេះ។

លោក ឡាង សុលីណា ជាជាងថតរូបដ៏ល្បីប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា ធ្លាប់តែឮ និងឃើញព័ត៌មានផ្សព្វផ្សាយ ព្រោងព្រាតពី Huawei P10 & P10 Plus តែឥលូវមានសំណាង បានប៉ះស្ទាប កាន់ ហើយថែមទាំងអាចសាកល្បងសមត្ថភាពដ៏កំពូលនៃកាមេរ៉ាភ្លោះមុខក្រោយ Huawei P10 & P10 Plus ថែមទៀត!
លោក លីណា បន្ថែមថា «ខ្ញុំអាចនិយាយបានថា Huawei P10 & P10 Plus ពិតជាស្មាតហ្វូន ដ៏ល្អឥតខ្ចោះ សម្រាប់ថតរូប និង Selfie គ្រប់ពេលវេលា និងទីកន្លែងប្រចាំឆ្នាំ២០១៧»។

Huawei P10 និង P10 Plus គឺជាកំពូលស្មាតហ្វូនដើមឆ្នាំ 2017 របស់ក្រុមហ៊ុន Huawei ដែលត្រូវបានដាក់បង្ហាញជាផ្លូវការនៅក្នុងកម្មវិធីពិពណ៌ទូរសព្ទពិភពលោកឆ្នាំ2017 (MWC) និងទទួលបាន ២៣ពាន់រង្វាន់ថែមទៀត។

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់ Huawei នៅកម្ពុជាបានឲ្យដឹងថា ក្រៅពីម្មវិធី ហួវៃសង្រ្កានម្រូសិន មហាថែម ថែមដូចព្យុះ ថែមអស់ស្ទះ ថែមថែមពី ហ៊ួរវ័យ Free Free ពី ហ៊ួរវ័យ គ្រប់ម៉ូដែល គ្រប់តម្លៃដូចជា Huawei P9, Huawei  P9Plus, Huawei P9 Lite, Huawei GR5 2017 Standard Version, Huawei GR5 2017 Premium Version, Huawei M3 និង Huawei Y Series ដើម្បីស្វាគមន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ Huawei ក៏បង្ហាញនូវលក្ខណៈសម្បតិ្តពិសេសៗ របស់ស្មាតហ្វូនស៊េរីថ្មីបំផុតប្រចាំឆ្នាំ ២០១៧ គឺ Huawei P10 & P10 Plus ម្តងទៀត ក្នុងចំណោម មិត្តអ្នកសារព័ត៌មាន ជាងថតរូប និងតារាល្បីៗរបស់ព្រះរាជាណាចក្រកម្ពុជា។

លោក យុទ្ធូ បន្ថែមថា «ក្នុងពេលឆាប់ៗនេះ Huawei នឹងបើកកម្មវិធីកម្ម៉ង់ទុកមុនសម្រាប់ Huawei P10 & P10 Plus សូមលាក់តម្លៃ និងកាលបរិច្ឆេទសិន តែកុំភ្លេចទទួលកាដូពិសេស ពីហួវៃសង្រ្កានប្រមូសិន មហាថែម ថែមអស្ទះ រីករាយបុណ្យចូលថ្មីប្រពៃណីជាតិយើងទំាងអស់គ្នា»

Huawei P10 និង P10 Plus ត្រូវបានរចនាឡើង កាន់តែស្ដើង ជាងមុន បែប Unibody និងមានសន្ទះ ខាងក្រោយ ស្រោបដោយលោហធាតុ។ អេក្រង់ Huawei P10 មានទំហំ 5.1 អ៊ីញ អាចបង្ហាញ កម្រិតរូបភាព ត្រឹម Full HD  1080P រីឯ Huawei P10 Plus វិញ មាន ទំហំធំ  5.5 អ៊ីញ អាចបង្ហាញ កម្រិតរូបភាព Quad HD គឺជាកំរិតរូបភាព ច្បាស់ ធំ 2K។ Huawei P10 មាន Ram 4GB/64ROM ថាមពលថ្ម 3200mAh P10 Plus មាន Ram 4GB/64ROM  ថាមពលថ្ម 3700mAh។

Huawei P10 & P10 Plus បំពាក់ដោយបច្ចេកវិទ្យា កាមេរ៉ា Leica មុខក្រោយ។ កាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល មានកម្រិត Aperture f/1.9 ដែលអាច ថតបានវែង ផ្តិតពណ៌ និងពន្លឺបានល្អខ្លាំង។ កាមេរ៉ាក្រោយភ្លោះ 2 គ្រាប់ មួយគ្រាប់ទំហំ 12 មេហ្គាភិច និង មួយគ្រាប់ទៀត 20 ភិចសែល monochrome មានបច្ចេកវិទ្យា OIS ទៀតផង និងកម្រិត Aperture f/2.2។ ជាពិសេស វាមានបំពាក់ មុខងារ Portrait Mode ដែលអាច ដំណើរការ បានល្អជាង និងអាចថតវីឌីអូបានដល់កម្រិត 4K ថែមទៀតផង៕