(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំ ស្តីពីការធ្វើប្រតិភូកម្មការចុះបញ្ជីទោចក្រយានយន្ត ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបញ្ឈប់ការចុះបញ្ជីទោចក្រយានយន្ត ដើម្បីផ្តល់បណ្ណសម្គាល់ និងស្លាកលេខ ការផ្ទេរកម្មសិទ្ធិ ទុតិយតា តតិយតាប័ណ្ណសម្គាល់ និងផ្លាកលេខទោចក្រយានយន្ត នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីខេត្តទាំងស្រុង។
សេចក្តីណែនាំបានបញ្ជាក់ថា ការងារចុះបញ្ជីទោចក្រយានយន្ត ត្រូវផ្តល់ប្រគល់ឲ្យការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលខណ្ឌនៃរាជធានីភ្នំពេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេស សាកល្បងអនុវត្តមុខងារទាំងនេះ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួង ជូនប្រជាពលរដ្ឋដែលស្ថិតក្នុងដែនសមត្ថកិច្ចខ្លួន៕
សូមអានសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាំងស្រុង៖