(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧យប់)។ ( លោក លឹម ជាវុត្ថា, កញ្ញា សំ ស្រីនីត និងកញ្ញា ឆេង សូរិយា រាយការណ៍ព័ត៌មានទាំងនេះ)!
** ព័ត៌មានជាតិ (Cambodia News)
១៖ អ្នកនាំពាក្យលោក ខៀវ សុភ័គ៖ ក្រសួងមហាផ្ទៃ គ្មានភារកិច្ចបង្គាប់ឱ្យគណបក្សណាមួយ ធ្វើបែបណានោះទេ
២៖ ព្រះមហាក្សត្រខ្មែរ អំពាវនាវឲ្យរដ្ឋសភាបន្តប្រឹងប្រែងដោះស្រាយបញ្ហាចំពោះមុខ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនយោបាយ
៣៖ រដ្ឋសភាប្រកាសទទួលស្គាល់ លោក ជា វណ្ណដេត ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ជំនួសសម្តេច សុខ អាន
៤៖ អគ្គស្នងការនគរបាលជាតិ ចាត់កម្លាំងជាង៦ពាន់នាក់ ការពារសន្តិសុខ និងសណ្ដាប់ធ្លាប់ នាឱកាសបុណ្យអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប
៥៖ កិច្ចប្រជុំរកដំណោះស្រាយអគារប៊ូឌីញ «ស», ប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ សម្រេចចិត្តលក់ទាំងអស់គ្នា ប៉ុន្ដែចំពោះតម្លៃនៅមិនទាន់សម្រេច
៦៖ អ្នកកាសែតជិត៣០នាក់ ត្រូវបានឃាត់ខ្លួនមួយរយៈខ្លី នៅច្រកទ្វារអូរយ៉ាដាវ ខេត្តរតនគិរី បន្ទាប់ពីទៅថតរូបភាព នៅក្នុងបរិវេណដី ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍
** ព័ត៌មានអន្តរជាតិ (World News)
១៖ប្រធានាធិបតីអាមេរិក លោកត្រាំ ប្រាប់លោក ស៊ី ថា៖ «យើងនឹងមានទំនាក់ទំនងល្អបំផុតជាមួយគ្នា!»
២៖ ក្រោយអាមេរិកបាញ់ស្រោចមីស៊ីលលើស៊ីរី, រុស្ស៊ីប្រកាសនឹងផ្អាកកិច្ចសហប្រតិបត្តិការវិស័យយោធា រួមគ្នាជាមួយអាមេរិក!