(ភ្នំពេញ)៖ រកឃើញហើយអ្នកឈ្នះពីររូបក្នុងការប្រកួតផលិតវីដេអូ «រសជាតិនៃដំណើរផ្សងព្រេង» របស់ស្រាបៀរកម្ពុជា ដែលអ្នកឈ្នះម្នាក់ៗនឹងទទួលបានសំបុត្រយន្តហោះចំនួនពីរសន្លឹក និងដំណើរកម្សាន្តសម្រាប់មនុស្សពីរនាក់ ទៅប្រទេស ម៉ាល់ឌីវរយៈពេលបួនថ្ងៃ។
បន្ទាប់ពីឆ្លងកាត់ការដាក់ពិន្ទុពីគណៈកម្មការរបស់ស្រាបៀរកម្ពុជានិងការបោះឆ្នោតពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ម្ចាស់ហ្វេសប៊ុកឈ្មោះ Sara Vuth ដែលផលិតវីដេអូដំណើរកម្សាន្តនៅខេត្តមណ្ឌលគិរី និងម្ចាស់ហ្វេសប៊ុកឈ្មោះ La Kil ដែលផលិតវីដេអូដំណើរកម្សាន្តនៅទឹកជ្រោះស្ទឹងក្បាលពង្រូល ខេត្តកោះកុង ទទួលបានពិន្ទុខ្ពស់ជាងគេ ហើយបានក្លាយជាអ្នកឈ្នះក្នុងការប្រកួតផលិតវីដេអូនេះ។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសរសើរស្នាដៃរបស់អ្នកទាំងពីរដែលបានផ្តិតយកទិដ្ឋភាព យ៉ាងស្រស់ស្អាត ជាច្រើនកន្លែងនិងបង្ហាញពីការផ្សងព្រេង គួរឲ្យចាប់អារម្មណ៍ នៅខេត្តទាំងពីរ ដែលធ្វើឲ្យអ្នកទស្សនារួចចង់ធ្វើដំណើរទៅខេត្តទាំងពីរ។
បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូជយលាភីទាំងពីរទាំងអស់គ្នា។
Sara Vuth: https://www.facebook.com/cambodiabeer/videos/1415487861834629/
La Kil: https://www.facebook.com/cambodiabeer/videos/1415394425177306/