Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ពីការបិទបញ្ជីបេក្ខជន និងការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នៅថ្ងៃទី១៨ ខែមេសា

07-04-2017 18:09

(ភ្នំពេញ)៖ លោក រ៉ុន ឈុន សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប នឹងដឹកនាំក្រុមការងារ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយមួយស្តីពី ការបិទបញ្ជីបេក្ខជនផ្លូវការ និងការចែកប័ណ្ណព័ត៌មាន អ្នកបោះឆ្នោតនៅតាមភូមិ ក្នុងឃុំ-សង្កាត់។

កិច្ចប្រជុំផ្សព្វផ្សាយនេះ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង១០៖០០នាទីព្រឹក នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅសាលសន្និសីទ គ.ជ.ប៕