(ពោធិ៍សាត់)៖ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ១ខ្នង ខ្ទេចគ្មានសល់ នៅម៉ោង២រសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
បើតាមអង្គភាពព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គីភ័យឆេះអស់ទាំងស្រុងនោះ ជាប្រភេទផ្ទះឈើប្រកស័ង្កសី ជញ្ជាំងស័ង្កសី មានទំហំ៧គុណ៨ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ សេង ខន ភេទប្រុស អាយុ៥២ឆ្នាំ។
តាមការសន្និដ្ឋានជំហានដំបូង របស់សមត្ថកិច្ចមូលដ្ឋាន ករណីអគ្គីភ័យនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង ដោយសម្ភារក្នុងផ្ទះបំផ្លាញខ្ទេចគ្មាន ប៉ុន្តែមិនបង្កគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះឡើយ៕