(ភ្នំពេញ)៖ ក្រុមហ៊ុន Obsidian គឺជាក្រុមហ៊ុនដែលជំនាញខាងព្យាបាលសក់ខូច ដែលមានឈ្មោះល្បីជាយូរមកហើយ ដែលមានប្រភពដើមពីប្រទេសកូរ៉េ គ្រោងនឹងបន្ដចុះចែកផលិតផល ដល់សិស្សសាលា ឲ្យគ្រប់សាកលវិទ្យាល័យនៅកម្ពុជា។
នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ក្រុមហ៊ុន Obsidian បានបន្ដចុះចែកផលិតផលរបស់ខ្លួន ដល់និស្សិតសាកលវិទ្យាល័យអន្ដរជាតិចំនួនជាង១ពាន់នាក់ ដែលចូលរួមថតរូបជាមួយកញ្ញា ជីជី និងបានផុសចូលក្នុងបណ្ដាញសង្គម Facebook។
កញ្ញា ជីជី តារាសម្ដែងល្បីប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា «ក្រុមហ៊ុន Obsidian នៅតែបន្ដចែកចាយផលិតផល ដល់និស្សិតតាមសាកវិទ្យាល័យ ទាំងអស់នៅកម្ពុជា ហើយ កន្លងមកយើងបានប្រារព្ធកម្មវិធីសប្បាយនេះ តាមសាកលវិទ្យាល័យចំនួន២ហើយ ដែលរួមមានវិទ្យាស្ថានវ៉ាន់ដា សកលវិទ្យាល័យភ្នំពេញអន្ដរជាតិ និងទី៣ គឺសាកលវិទ្យាល័យអន្ដរជាតិនេះតែម្ដង»។
កញ្ញាបន្ដទៀតថា កន្លងមកក្រោយពីធ្វើកម្មវិធីនេះ នៅតាមបណ្ដាសាកវិទ្យាល័យនានាមកយើងឃើញថា អតិថិជនគាំទ្រច្រើនពីផលិតផល Obsidian នេះ និងលាន់មាត់សរសើរថា ជាផលិតផលល្អ មានគុណប្រយោជន៍ច្រើនយ៉ាង តម្លៃសមរម្យទៀតផង។
កញ្ញា ជីជី បានថ្លែងឲ្យដឹងថា «កម្មវិធីថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងចែកជូនកាដូ Obsidian ដល់និស្សិតទាំងអស់ ដែលបានថតរូបជាមួយនាងខ្ញុំ ហើយ Post ចូលក្នុងបណ្ដាញសង្គម Facebook ហើយសម្រាប់អ្នកដែលទទួលបានការ Like Share ច្រើនជាងគេនឹងទទួលបានកាដូធំ ពីក្រុមហ៊ុន Obsidian ទៀតផង»។
សូមបញ្ជាក់ថា ការចែកជូនផលិតផល Obsidian ទៅដល់និស្សិត តាមសាកលវិទ្យាល័យនេះ ធ្វើឡើងដើម្បីឲ្យនិស្សិតទាំងអស់ ស្គាល់ពីផលិតផល Obsidian ក៏ដូចជាណែនាំដល់និស្សិតផ្សេងទៀត ឲ្យជួយជាវផលិតផលនេះ៕