(ភ្នំពេញ)៖ ក្រុមហ៊ុន Ashley Fumiture Homestore ជាក្រុមហ៊ុនលក់គ្រឿងសង្ហារឹម ដែលមានឈ្មោះល្បីល្បាញ​នៅលើពិភពលោក និងមានប្រភពដើមមកពីសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ បានចាប់ផ្ដើមបើកសម្ពោធសាខាទាំង២របស់ខ្លួន ក្នុងប្រទេសកម្ពុជាហើយ។

ក្រុមហ៊ុន Ashley Fumiture Homestore មានពីរសាខាដោយ​សាខាទី១ ស្ថិតនៅមានទីតាំងស្ថិតនៅផ្ទះលេខ ៧០៧Eo មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង ខណ្ឌចំការមន និងសាខាទី២ ស្ថិ​ត នៅផ្ទះលេខ៧+៨ មហាវិថីម៉ុងឬទ្ធី រាជធានីភ្នំពេញ។ លោកអ្នកនឹងទទួលបានការប្រើប្រាស់គ្រឿងសង្ហារឹម លំដាប់ពិភពលោក ជាមួយ Ashley Furniture ហើយលោកអ្នកអាច​រក​ជាវ​បាននៅសាខាទាំងពីរនេះ។

ជាមួយការសម្ពោធសាខាថ្មីទាំង២នេះ ដែលក្រុមហ៊ុន នឹងមានការបញ្ជុះតម្លៃពិសេស សម្រាប់អតិថិជន​ដែលបានជួយជាវគ្រឿង​សង្ហា​រឹម គ្រប់ប្រភេទផងដែរ។

សូមបញ្ជាក់ថាក្រុមហ៊ុន Ashley Fumiture Industries Inc គឺជាក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមធំបំផុតមួយនៅ ក្នុងពិភពលោក ដោយមានរោងចក្រផលិតធំនៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀត និងបានផ្គត់ផ្គង់គ្រឿងសង្ហារឹម​ឲ្យដៃគូលក់​រាយជាង៦០០០សាខា និងមានជាង១២៣ប្រទេស៕