(ភ្នំពេញ)៖ ដើម្បីបង្កើននូវភាពស្និទ្ធស្នាល លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះសួរសុខ​ទុក្ខ និងសំណេះសំណា​ល ព្រមជាមួ​យ​អាហារ​សា​​មគ្គី ជាមួ​យ​អ្នករត់ម៉ូតូកង់បីប្រមាណជាង១០០នាក់ ស្ថិតនៅផ្សារ ឯករាជ្យ៣ សង្កាត់​ស្ទឹ​ងមានជ័យ ខណ្ឌមា​នជ័យរាជធានី​ភ្នំពេញ នា​រសៀ​​ល​ថ្ងៃ​ទី០៦ ខែមេសា ឆ្នាំ២០១៧ កន្លងមក​នេះ ។

ក្នុងពិធីសំណេះសំណាលនេះ អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី បានថ្លែងថា នេះជាលើកទី១មួយ ដែលលោកបានសហការ​ ជាមួយសមាគមន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ (ក្រុ​ម​អ្នករត់ក​ង់បី) រៀបចំពិធីសំណេះសំណាល​នេះឡើង ដើម្បីអបអរ​ពិធីបុណ្យចូលឆ្នាំថ្មី និងដើម្បីបង្កើនភាពស្និទ្ធស្នាល រួមជាមួយផ្សព្វផ្សាយពីគោលនយោបាយ របស់រាជរដ្ឋាភិបាល​ អាណត្តិទី៥​នេះ។

លោក ពេជ្រ កែវ​មុនី បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីនេះលោកក៏មានគម្រោង រៀបចំកម្មវិធីជួបជុំនេះ ជាបន្តបន្ទាប់ទៀត ពោលគឺធ្វើឡើងទាំង៧សង្កាត់ ស្ថិតនៅខណ្ឌមានជ័យ។ ម្យ៉ាងទៀតឆាប់ៗនេះលោកមានគម្រោង ធ្វើនៅសង្កាត់ចាក់អង្រែលើ ដើម្បីជាការជួបជុំបន្ថែមទៀត ផងដែរ៕