(កំពង់ចាម)៖ WIPRO UNZA ជាក្រុមហ៊ុនផលិត ផលិតផលម៉ាក អង់សង់ទ័រ និងរ៉ូម៉ាណូ បានរៀបចំកម្មវិធី ជប់លៀបជូនដល់អតិថិជនរបស់ខ្លួន នៅឯសណ្ឋាគារ៧មករា ក្នុងក្រុងកំពង់ចាម នៅថ្ងៃជូនភ្ញៀវរបស់ខ្លួន។
លោក អោន ណារិទ្ធ ប្រធានផ្នែកលក់ ប្រចាំក្រុមហ៊ុន ឌីខេអេសអេច (ខេមបូឌា) អិល ធី ឌី ហើយក៏ជាក្រុមហ៊ុន ចែកចាយផ្តាច់មុខនូវផលិតផលរបស់ក្រុមហ៊ុន WIPRO UNZA ក្នុងប្រទេសកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់អតិជនរបស់ខ្លួន ជាង១២០នាក់ ដែលបានចូលរួមក្នុងកម្មវិធី។
ក្រុមហ៊ុន ឌីខេអេសអេច និងក្រុមហ៊ុន WIPRO UNZA បានថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែផ្តល់ការគាំទ្រ និងជំរុញការលក់ផលិតផល WIPRO UNZA ដែលមានដូចជា ផលិតផល ម៉ាក អង់សង់ទ័រ និងរ៉ូម៉ាណូ ជាដើម។ ក្រុមហ៊ុននៅតែបន្តការគាំទ្រ និងបង្កើនទំនាក់ទំនងឲ្យល្អបន្ថែមទៀត ជាមួយនឹងអតិថិជន ដើម្បីជាអត្ថប្រយោជន៍ដល់ អ្នកប្រើប្រាស់ ផលិតផលរបស់ខ្លួនផ្ទាល់។
ក្រុមហ៊ុន WIPRO UNZA ជាផ្នែករបស់ក្រុមហ៊ុន WIPRO UNZA Group ដែលមានចំណូលជាង ៩០០ កោដិដុល្លារ ជាក្រុមហ៊ុនសាជីវកម្ម ពហុសាសន៍ដ៏ធំមួយ មានមូលដ្ឋាននៅរដ្ឋបឹងហ្គាឡូ ប្រទេសឥណ្ឌា ដែលមានមានប្រភេទ អាជីវកម្ម ដូចជា បច្ចេកវិទ្យា ព័ត៌មាន ថាមពលជីវសាស្រ្ត ផលិតផលប្រើប្រាស់ទូទៅ និង គ្រឿងអគ្គីសនី វិស្វកម្ម និង ប្រព័ន្ធវេជ្ជ សាស្រ្ត ដែលបានចែកចាយនៅក្នុង ៥៤ ប្រទេស និងបន្តពង្រីកអាជីវកម្មបន្ថែមទៀត។
ក្រុមហ៊ុន WIPRO UNZA មានផលិតផល ជាច្រើនប្រភេទដូចជា សាប៊ូកក់សក់ ម្សៅលាបខ្លួន ឡេលាបខ្លួន ទឹកអប់ រ៉ូលអន និង ស្ព្រៃយ៍បាញ់ខ្លួនបុរស។ ក្រុមហ៊ុន WIPRO UNZA ចាប់ផ្តើម អាជីវកម្មរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០០២ ដែលមានផលិតផល ដូចជា អង់សង់ទ័រ និង រ៉ូម៉ាណូ រួមទាំង បានណែនាំផលិតផលផ្សេងៗទៀតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ការលក់ផលិតផល ទាំងនេះបានកើនឡើងយ៉ាងខ្លាំង ដោយសារតែមានការគាំទ្រឥតឈប់ឈរ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ផលិតផលរបស់យើង។ ក្រុមហ៊ុននឹងខិតខំបន្ថែមទៀត ដើម្បីស្វែងរកឱកាស ផលិតផលិតផលថ្មីៗ បន្ថែមទៀត ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងបន្តកសាងទំនាក់ទំនងដៃគូ ជាមួយ អតិថិជនរបស់យើងអោយរិតតែខ្លាំងក្លាបនែ្ថមទៀត៕