Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល បដិសេធការចុះផ្សាយថា « ស្វែង សុជាតា បញ្ជាក់ថា ថ្នាំបន្សាបសារជាតិញៀន របស់ប្តីក្មេងនាង ត្រូវក្រសួងទទួលស្គាល់ហើយ»

07-04-2017 05:53

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែមេសានេះ បានធ្វើការបដិសេធទាំងស្រុង លើការចុះផ្សាយរបស់​បណ្ដាញទំនាក់ទំនងសង្គមព័ត៌មាន ឈ្មោះ បាយក្ដំាង រឿង «ស្វែង សុជាតា បញ្ជាក់ថា ថ្នាំបន្សាបសារជាតិញៀន របស់ប្តីក្មេងនាង ត្រូវក្រសួងទទួលស្គាល់ហើយ» ដែលការចុះផ្សាយទាំងនេះ មិនមែនជាការពិតនោះទេ។

កាលពីថ្ងៃទី០៦ ខែមេសាម្សិលមិញនេះ កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ បានចុះផ្សាយដាក់ចំណងជើងថា «ស្វែង សុជាតា បញ្ជាក់ថា ថ្នាំបន្សាបសារជាតិញៀន របស់ប្តីក្មេងនាង ត្រូវក្រសួងចុះពិនិត្យរួចរាល់ហើយ»។ ការចុះផ្សាយនេះ ក្រសួងសុខាភិបាល បានចាត់ទុកថា «ការចុះផ្សាយទាំងនេះ បានសសេរបំផ្លើសពីការពិតទាំងស្រុង និងសូមធ្វើការបដិសេធចោលផងដែរ»

ខាងក្រោមនេះជាព័ត៌មានលម្អិត ចំពោះសេចក្ដីបំភ្លឺ របស់ក្រសួងសុខាភិបាល៖