(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ បានទទួលជួបពិក្សាជាមួយគណៈប្រតិភូ មកខេត្តវិញឡុង ប្រទេសវៀតណាម ដឹកនាំលោក ង្វៀង វ៉ាំងវ៉ាង និងប្រតិភូ គោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកាន់ខ្លាំងឡើង សម្រាប់ខេត្តទំាង២។
នាឱកាសជំនួបនោះលោក វ៉ី សំណាង បានលើកឡើងពីចំណងសាមគ្គីភាពរវាង ខេត្តវិញឡុង ប្រទេសវៀតណាម ក៏ដូចជាប្រជាពលរដ្ឋវៀតណាមទាំងមូល នៅតែមានចំណងសាមគ្គីភាពស្អិតរមួត ក្នុងនាមជាប្រទេសភូមិផងរបងតែមួយ។
លោកអភិបាលបានបញ្ជាក់ថា «ទោះបីប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ និងមានកំណើនសេដ្ឋកិច្ចគួរចាប់អារម្មណ៍មែន តែកម្ពុជានៅតែទទួលបាន នៅជំនួយពីប្រទេសវៀតណាមផងដែរ ដោយឡែកខេត្តកំពង់ស្ពឺ ជានិច្ចជាកាលតែងតែទទួល បានជំនួយជាប្រចាំពីខេត្តវិញឡុង មិនតែប៉ុណ្ណោះបានទទួលការរាប់អាន និងសាមគ្គីភាពពី បងប្អូនប្រជាជនវៀតណាមទាំងអស់ ក្នុងនោះថ្នាក់ដឹកនាំខេត្តវិញឡុងផ្ទាល់ តែងយកចិត្តទុកដាក់ មកដល់ខេត្តកំពង់ស្ពឺជាប្រចាំ»។
លោក ង្វៀង វ៉ាំងវ៉ាង អភិបាលខេត្តវិញឡុង បានលើកឡើងថា បើទោះបីប្រទេសវៀតណាមមានគ្រោះមហន្តរាយធម្មជាតិ បន្តិចបន្តួចមែន តែក្នុងនាមមិត្តភាពរវាងកម្ពុជា និងវៀតណាមកន្លងមក ខេត្តវិញឡុង នៅតែមកសួរសុខទុក្ខបងប្អូន នៃខេត្តកំពង់ស្ពឺយើង ក្នុងន័យរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំថែមទៀត៕