(សៀមរាប)៖ អគ្គិភ័យបាននិងកំពុងឆេះផ្ទះ ប្រជាពលរដ្ឋនៅជិតផ្សារញ៉ែ ក្រុង-ខេត្តសៀមរាបយ៉ាងខ្លាំង នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ។ នៅពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរបាននិងកំពុងជួយអន្តរាគមន៍។
លោក ឈឿន ឆេន នាយរងការិយាល័យពន្លត់អគ្គិភ័យ ខេត្តសៀរាមប បានប្រាប់អង្គភាព Fresh News យ៉ាងខ្លីថា «ភ្លើងកំពុងឆេះខ្លាំង នៅជិតផ្សារញ៉ែ»។ បើតាមព័ត៌មានបឋមដែលទទួលបាន គ្រោះអគ្គិភ័យនេះ បណ្តាលមកពីទុស្សធុងហ្គាស់៕