(ភ្នំពេញ)៖ បុរសម្នាក់ជាមេក្រុមកម្មករសំណង់ ខណៈកំពុងជញ្ជូនដែកចេញពីលើជើងទា ស្រាប់តែធ្លាក់ពីលើអគារសាងសង់ជាន់ទី៥ មកដល់ជាន់ទី១ បែកក្បាលស្លាប់មួយរំពេចបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ នៅចំណុចការដ្ឋានសាងសង់ សាលាតាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផល សុភាន់ អាយុ២៩ឆ្នាំ មុខរបរមេក្រុមកម្មករសំណង់ ស្នាក់នៅការដ្ឋានកន្លែងកើតហេតុ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច្ឆ័យត្រួតពិនិត្យសព ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕