
លោក ជា សុផារ៉ា កំពុងប្រជុំរកដំណោះស្រាយ ជាមួយប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ ដែលកំពុងរស់នៅលើអគារប៊ូឌីញ «ស»
07-04-2017 09:16
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រជុំពិភាក្សាជាមួយប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ ដែលកំពុងរស់នៅលើអគារប៊ូឌីញ «ស» ដើម្បីរកដំណោះស្រាយ ក្នុងការអភិវឌ្ឍអគារនេះ។
ពិធីខាងលើនេះ ធ្វើឡើងនៅសាលប្រជុំលេខ៨០៣ ជាន់ទី៨ នៃទីស្ដីការក្រសួង នៅវេលាម៉ោង០៨៖៣០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស» នេះ គឺស្ថិតនៅក្នុងការសិក្សារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាប្រមាណ៧០-៨០លានដុល្លារ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់២១ជាន់ ដែលក្នុងនោះត្រៀមធ្វើទីតាំងចំណត ៣ជាន់កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់ ដែលបន្ទប់ស្នាក់នៅនីមួយៗ មានទំហំធំជាងមុន ១០% ហើយចាប់ពីជាន់ទី៩ឡើងទៅ នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa៕