Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋសភា ចាប់ផ្តើមបើកសម័យប្រជុំពេញអង្គ លើកទី០៨ នីតិកាលទី៥ ពិភាក្សាលើរបៀបវារៈ ចំនួន៤

07-04-2017 08:22

(ភ្នំពេញ)៖ បើកសម័យប្រជុំរដ្ឋសភាលើកទី០៨ នីតិកាលទី៥ បានចាប់ផ្តើមហើយ នៅវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ ដោយមានរបៀបវារៈចំនួន៤ សំខាន់ៗ ដើម្បីពិភាក្សា​ និងអនុម័ត។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ដោយមានការចូលរួមពីតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិផងដែរ។

របៀបវារៈចំនួន៤នោះ រួមមាន៖

១៖ ព្រះរាជសារព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥។

២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៥។

៣៖ ការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការ នៃក្រុមនីតិប្បញ្ញត្តិ។

៤៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ច​ព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរាជរដ្ឋាភិបាល នៃប្រទេសសមាជិកសមគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ៕