(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧យប់)។ (លោក វ៉ាន់ សារាយ, លោក ប៉ា ជេដ្ឋា និងកញ្ញា សំ ស្រីនីត រាយការណ៍ព័ត៌មានទាំងនេះ)!

** ព័ត៌មានជាតិ (Cambodia News)
១៖ ក្រសួងមហាផ្ទៃ ប្រកាសមិនទទួលយកសំណើរបស់ គណបក្ស សម រង្ស៊ី ជុំវិញការស្នើសុំបន្តអាណត្តិ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលទៅចូលរួមជាមួយគណបក្សសង្រ្គោះជាតិ
២៖ កំណាត់ផ្លូវជាតិលេខ៦ តម្លៃជាង ៧០លានដុល្លារ ជាការតភ្ជាប់ដ៏សំខាន់ទៅភាគកណ្តាលនៃប្រទេសកម្ពុជា
៣៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នាថា ត្រូវរួមគ្នារស់នៅក្រោមដំបូលសន្តិភាព ដែលកំពុងគ្របដណ្តប់ពាសពេញប្រទេស
៤៖ ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តមានភាពរឹងមាំ ក្នុងកំណើន៧.១%នៅឆ្នាំ២០១៧ និង២០១៨
៥៖ គណបក្សប្រជាជន ច្រានចោលការរិះគន់របស់ សហភាពអន្តរសភា ដែលថាកម្ពុជាធ្វើទុក្ខបុកម្នេញបក្សប្រឆាំង
៦៖ កាំកុងត្រូលខេត្តបន្ទាយមានជ័យ រកឃើញសារធាតុគីមីសម្រាប់ដាក់សព នៅលើគ្រឿងសមុទ្របង្គា និងមឹក ក្នុងផ្សារមង្គលបូរី
៧៖ ទីភ្នាក់ងារ USAID ផ្តល់ជំនួយថ្មី ប្រមាណ ១.៨លានដុល្លារ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៤

** ព័ត៌មានអន្តរជាតិ (World News)
១៖ ក្រុមប្រឹក្សាសន្តិសុខ UN បញ្ចប់កិច្ចប្រជុំរកដំណោះស្រាយ បញ្ហាអាវុធគីមីនៅស៊ីរី ប៉ុន្តែមិនទាន់ចេញសេចក្តីសម្រេច!
២៖ ផ្ទុះគ្រាប់កែច្នៃនៅទីក្រុងបាងកកប្រទេសថៃ បង្ករបួសមនុស្ស០២នាក់!