Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្ត៖ ខេត្តកំពង់ស្ពឺរក្សាវប្បធម៌ប្រពៃណី ដោយអភិរក្សទុកឲ្យក្មេងៗ ជំនាន់ក្រោយបានស្គាល់

06-04-2017 19:05

(កំពង់ស្ពឺ)៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមទាំងប្រតិភូអមដំណើរ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រណាំង និងទស្សនា រទេះគោលឿន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរការខាងមុខនេះ។ រទេះគោលឿនដែលបានមកចូលរួមសរុបចំនួន១២នឹម។

លោក វ៉ី សំណាង អភិបាលខេត្ត បានលើកឡើងថា «ការប្រណាំងរទេះលឿននេះ ធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីកំសាន្តផង និងជ្រើសយកជ័យជម្នះផង ក្នុងការទទួលបានជ័យលាភី»។

គួរបញ្ជាក់ផងដែរថា ការប្រណាំងរទេះគោលឿននេះ ដើម្បីអភិរក្ស ថែរក្សា ការពារ មិនឲ្យបាត់បង់នូវកេរ្តិ៍មរតកដូនតាយើង ដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ៕