(ភ្នំពេញ)៖ ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំពីធីសំណេះសំណាលជាមួយ កងកម្លាំងបញ្ជាការដ្ឋានអាវុធហ្ថខណ្ឌ និងអធិការដ្ឋាននគរបាលខណ្ឌជិត៤០០នាក់ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពីណីជាតិខ្មែរ នាពេលខាងមុខ។ ពិធីនេះបានធ្វើឡើងនៅរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ។
ក្នុងពិធីសំណេះសំណាល ជាមួយនិងកងកម្លាំង អាវុធហត្ថនិងនគរបាលនាពេលនេះដោយមានការចូលរួមពីសំណាក់ លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ និងលោកស្រីអភិបាលរងមេបញ្ជាការអាវុហត្ថ និងអធិការខណ្ឌ ព្រមទាំងកងកម្លាំងសមត្ថកិច្ច។
លោក ហែម ដារិទ្ធិ បានសម្តែងនូវការលើកទឹកចិត្ត និងអរគុណយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់ កងកម្លាំង ទាំងអាវុធហត្ថ និងនគរបាលដែលបានរក្សាសន្តិសុខសុវត្ថិភាពបង្ក្រាប កាត់បន្ថយរាល់បទល្មើសនានា ដែលកើតឡើងក្នុង មូលដ្ឋានបម្រើជូនប្រជាពលរដ្ឋបានយ៉ាងល្អ មានដូចជា ចោរប្លន់ ចោរឆក់ ចោរលួច ឃាតកម្ម ល្បែងស៊ីសងហិង្សា, ក្មេងទំនើង, គ្រឿងញៀនជាដើម ដែលធ្វើឱ្យប្រជាពលរដ្ឋមានកាកក់ក្តៅយ៉ាងខ្លាំង។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពីណីខ្មែរមុខនេះ លោក ហែម ដារិទ្ធិ បានលើកទឹកចិត្ត ដល់បញ្ជាការដ្ឋាន អាវុធហត្ថ ចំនួន១លានរៀល អធិការដ្ឋាន១លានរៀល លោកអធិការទទួលបាន២០ម៉ឺនរៀល លោកមេបញ្ជាការអាវុធហត្ថ ទទួល២០ម៉ឺនរៀល ស្រារបៀ១កេសអធិការរង និងមេបញ្ជាការរងអាវុធហត្ថ ទទួលបានម្នាក់១០ម៉ឺនរៀល, ស្រារបៀ១កេស ប៉ុស្តិ៍នគរបាលទាំង១០នាប៉ុស្តិ៍នីមួយៗទទួលបាន២០ម៉ឺនរៀល និងស្រារបៀ១កេស និងកងកម្លាំងជិត៤០០នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល និងស្រារបៀកេសផងដែរ៕