Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្រជួបប្រទះ! ជនជាប់ចោទជាង១០០នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ នាំមកកាត់ទោសនៅថ្ងៃនេះ (Video Inside)

06-04-2017 18:45

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ បានលើកយកសំណុំរឿងជាច្រើន មកបើកសវនាការ ដោយមានជនជាប់ជាង១០០នាក់ នាំមកឈរនៅមុខរង្វង់ក្រចកសេះ សម្រាប់ការសាកសួរដេញដោលពេញ១ថ្ងៃតែម្ដង។

គួរកត់សម្គាល់ថា នេះជាសវនាការមួយពុំដែលធ្លាប់មានពីមុខមក ដែលតុលាការតម្រូវឲ្យនាំជនជាប់ចោទ និងជនត្រូវចោទជាច្រើន យកមកបើកសវនាការយ៉ាងដូច្នេះ។ នេះបើតាមភ្នាក់ងារ Fresh News ប្រចាំនៅតុលាការបានរាយការណ៍យ៉ាងដូច្នេះ។

បើតាមមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នេះជាគោលការណ៍របស់ក្រសួងយុត្តិធម៌ ឲ្យតុលាការរាជធានីភ្នំពេញ-ខេត្ត ពិនិត្យមើលសំណុំរឿងណាពាក់ព័ន្ធ និងត្រូវជំនុំជម្រះក្តីឲ្យបានឆាប់ ដើម្បីដាក់ថ្វាយជូនព្រះមហាក្សត្រ សម្រាប់ការលើកលែងទោស និងបន្ធូរបន្ថយទោស មុនពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។

ជាក់ស្តែងនៅថ្ងៃទី៦ ខែមេសានេះ មន្រ្តីនៅពន្ធនាគារព្រៃស បាននាំជនជាប់ចោទមកសវនាការចំនួន៨៩នាក់ មានស្រ្តីជាង១០នាក់ និងពន្ធនាគារប៉េហ្សីជាង១០នាក់ មានស្រ្តី៥នាក់។

បទឧក្រិដ្ឋមានដូចជា៖ ឃាតកម្ម ឆក់ ប្លន់ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស អំពើហិង្សាដោយមរណភាព ជនរងគ្រោះ បើកបនពេស្យាចារ ចាប់ជំរិត បង្ខាំងមនុស្ស និងគ្រឿងញៀន។ល។ បទមជ្ឈឹម៖ ជំពាក់លុយកាក់ លេងល្បែងស៊ីសង លួច ហិង្សាស្រាល គ្រោះថ្នាក់ចរាចរណ៍។ល។ បទវិតិក្រម សំដៅលើបទល្មើពាក់ពន្ធអំពើពុករលួយ។ល។

គួរបញ្ជាក់ថា អគារសាលាដំបូងរាជធានីភ្នំពេញ មានបន្ទប់សវនាការ៥ ហើយការបើកសវនាការពេញ១ថ្ងៃនេះ បានដំណើរទាំង៥បន្ទប់។ សំខាន់ទៀតនោះ នៅរសៀលថ្ងៃដដែលនេះ អនុរក្សពន្ធនាគារព្រៃស ក៏បានលើកយកសុំណុំរឿង ឧកញ៉ាថោង សារ៉ាត់ ពាក់សំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ មកជំនុំជំរះក្តីផងដែរ៕