(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យអនុលោមភាព ឃ្លាំងផ្ទុកទំនិញមួយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នេះក្នុងភូមិសាស្ត្រ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស។
សម្រាប់យុទ្ធនាការចុះត្រួតពិនិត្យអនុលោមភាពទំនិញ មន្រ្តីគយ និងរដ្ឋាករនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត៕