(ព្រះវិហារ)៖ អំណោយជាគ្រឿងបរិភោគ និងថវិកាជាច្រើនរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានលោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាល នគរបាលការពារព្រំដែន នៅថ្ងៃទី៥-៦ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូចុះសួរសុខ
ទុក្ខកងកម្លាំងនគរបាលការពារព្រំដែនកំពុងឈរ ជើងការពារបូរណភាទឹកដី នៅតាមខ្សែរបន្ទាត់ ព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្នុងទិសភូមិភាគទី៤។

នគរបាលចំនួន៥វរសេនាតូចនគរបាលការពារព្រំដែនគោករួមមាន៖ វរៈ៧០២ វរៈ៩០៥ វរៈ៧៩៥  វរៈ៧៩៣ និងវរៈ១០៥ បានទទួលអំណោយពីលោកឧត្តមសេនីយ៍ ហ៊ូ សាគុណ និងប្រតិភូ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍អគ្គស្នងការរង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច ស ខេង និងនាយឧត្តមសេនីយ៍
នេត សាវឿន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដែលកងកម្លាំងនគរបាលទាំងអស់ដែលបាន ខិតខំបំពេញការងារសម្រេចបាន ស្នាដៃល្អប្រសើរ។

លោកឧត្តមសេនីយ៍ បានកោតសរសើរនូវគំរូវីរៈភាពរបស់កងកម្លាំងដែល បានតស៊ូជំនះការលំបាកដើម្បី ការពារទឹកដី រក្សាសន្តិសុខតាមបណ្តោយ ខ្សែបន្ទាត់ ព្រំដែនហើយ ទប់ស្កាត់ និងបង្រ្កាបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ជាមួយគ្នានេះ លោកបានក្រើនរំលឹក កងកម្លាំងឲ្យចូលរួមការពារការិយាល័យបោះឆ្នោតផង និងបំពេញកាតព្វកិច្ចប្រជាពលរដ្ឋទៅបោះឆ្នោតផង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ ទន្ទឹមនឹងនោះត្រូវខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅទីវត្តអារាម និងរមណីដ្ឋានប្រសាទនានា ត្រូវប្រុងប្រយ័ត្នជានិច្ចនូវកិច្ចការងារការពារ បូរណភាពទឹកដី នាថ្ងៃចូលឆ្នាំថ្មីឆ្នាំរកា និងមិនត្រូវបោះបង់ទីតាំងឈរជើង ការពារព្រំដែនដែលខ្លួនទទួលខុសត្រូវនោះឡើយ។

បន្ទាប់មកលោកឧត្តមសេនីយ៍បាននាំយកអំណោយចែកជូនដល់កងកម្លាំងសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីរួមមាន៖ អំណោយថវិកាសម្តេចក្រឡាហោម ស ខេង  ជូនមន្ត្រីនគរបាលម្នាក់ៗថវិកា៥០.០០០៛ សរុបរួម៦៩.៥៥០.០០០៛, អំណោយនាយឧត្តមសេនីយ៍ នេត សាវឿន រួមមាន៖ ថវិកាសម្រាប់៦ទីបញ្ជាការនគរបាលប្រចាំទិសទីបញ្ជាការវរៈ នគរបាលបេតិកភ័ណ្ឌ នគរបាលទេសចរណ៍ សរុបរួម២៨លានរៀល, អង្ករចំនួន៥តោន,
ទឹកក្រូចចំនួន៥៤៥កេស, ស្រាបៀចំនួន៥៤៥កេស, មី ចំនួន៥០កេសធំ និងត្រីខចំនួន១៧កេសធំ៕