(បាត់ដំបង)៖ ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូរបស់ក្រសួង បានអញ្ជើញចុះសួសុខទុក្ខ កងកម្លាំងនគរបាលវរៈសេនាតូច នគរបាលការពារព្រំដែន គោកលេខ ៨២៣ និងលេខ ៣១០ ដែលកំពុងបំពេញភារកិច្ចការពារ សន្ដិសុខតាមខ្សែបន្ទាប់ព្រំដែន កម្ពុជាថៃ។

លោកទេសរដ្ឋមន្ដ្រី បានថ្លែងផងដែរថា សូមកងកងកម្លាំងនគរបាលវរៈសេនាតូចនគរបាលការពារព្រំដែនទាំងអស់ ត្រូវការពារសន្ដិភាពឲ្យបាន ជូនជាតិមាតុភូមិ ពិសេសការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ។

លោកទេសរដ្ឋមន្ដ្រីបន្ដថា ប្រទេសកម្ពុជាយើង ក្រោមការដឹងនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុនសែន បានធ្វើឲ្យប្រទេសយើង មានសុខសន្ដិភាព និងមានការរីកចម្រើន លើគ្រប់វិស័យផងដែរ ពិសេស សម្ដេចតែងតែយកចិត្ដទុក ទៅលើសុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលវេលា ដោយមិនដែលទុកប្រជាពលរដ្ឋ ចោលនោះទេ។

នាឱកាសសំណេះសំណាល និងសាកសួរសុខទុក្ខនេះ លោកទេសរដ្ឋមន្រ្តី បានឧបត្ថម្ភនូវថវិកាចំនួន ៩លានរៀលដែលក្នុងនោះគឺ៖

*វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ចំនួន០៤លានរៀល

*វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៣១០ ចំនួន០៤ លានរៀល

*អង្គភាពអធិការដ្ឋាននគរបាលស្រុកសំឡូតចំនួន ០១លានរៀល

គ្រឿងឧបភោគបរិភោគរួមមាន៖

*ត្រីងៀតទម្ងន់ ៣៥០គីឡូក្រាម

*មីឆ្អិនស្រាប់ចំនួន៣៥០ កេស

*មន្ត្រីនគរបាលទាំងពីរវរៈ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ០៣ម៉ឺនរៀល

ក្នុងឱកាសនេះឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភ ដល់អង្គភាពវរៈសេនាតូច នគរបាលការពារព្រំដែនគោកទាំងពីរ នូវថវិកាចំនួន១លានរៀល និងអង្ករចំនួន១ តោនផងដែរ ។ ក្រោយពិធីសំណេះសំណាល និងប្រគល់ថវិកា គ្រឿងឧបភោគបរិភោគរួមមកលោកទេសរដ្ឋមន្ដ្រី ព្រមទាំងប្រតិភូ បានដាំដើមឈើ ទុកជាអនុវស្សារីយ៍ផងដែរ៕