(ពិភពលោក)៖ ការទាត់បាល់ប៉េណាល់ទី (បាល់ពិន័យ ១១ម៉ែត្រ) មិនប្រាកដថា ចូលទី១០០%នោះទេ គឺត្រូវបានគេ ចាត់ទុកថា ៥០% ទល់នឹង ៥០%ប៉ុណ្ណោះ បើទោះបីជាមានរយៈចម្ងាយត្រឹមតែ ១១ម៉ែត្រ ជាមួយនឹង Goal ធំក៏ដោយ។

ជាបន្តទៅទៀតនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកការទាត់បាល់ប៉េណាល់ទី ១១ម៉ែត្រដ៏អន់បំផុតក្នុង ប្រវត្តិសាស្រ្តបាល់ទាត់ តាមរយៈគេហទំព័រវិដេអូ Youtube មានដូចខាងក្រោមទាំងការប្រកួតក្នុងក្លឹប និងក្រុមជម្រើស ជាតិជាដើម ក្នុងនោះក៏មានកីឡាករល្បីលេខ១ពិភពលោក Lionel Messi និងលេខ២ Cristiano Ronaldo ដែលសុទ្ធ សឹងតែធ្លាប់ភ្លាត់ស្នៀតដូចគ្នា។

សូមបញ្ជាក់ផងដែរថា ការទាត់បាល់ពិន័យ១១ម៉ែត្រ ឬបាល់ប៉េណាល់ទី ត្រូវបានគេចែកចេញជា២បែប គឺប៉េណាល់ទី ក្នុងម៉ោងប្រកួត ខ្លួនឯងអ្នកទាត់ និងមិត្តរួមក្រុមអាចថែមបាន តែបាល់ប៉េណាល់ទីកាត់សេចក្តីចាញ់-ឈ្នះ មិនអាច បន្ថែមបានឡើយ គឺមានឱកាសទាត់តែ១ជើងគត់។

សូមទស្សនាវិដេអូ Highlight បញ្ជាក់មានដូចខាងក្រោមនេះ៖