(ភ្នំពេញ)៖ លោកស្រី អ៊ុក ដារ៉ា សូមបំភ្លឺជុំវិញ ការចោលដុំថ្មដើម្បីការពារខ្លួន ជាមួយនឹងអ្នកជិតខាង ដែលមានសមាជិក៣នាក់ ដែលជេរប្រមាថ និងប្រើសកម្មភាពផ្សេងៗមកលើខ្លួន។ បន្ទាប់ពីការចោលដុំថ្ម របស់លោកស្រី អ៊ុក ដ៉ារា ដើម្បីការពារខ្លួនជាមួយនឹងសមាជិក៣នាក់នោះ ដែលកើតឡើង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ដែលត្រូវបានឈ្មោះ Samphors zuzu បានបង្ហោះទៅលើ Facebook ដោយចោទប្រកាន់ទៅលើលោកស្រី អ៊ុក ដ៉ារា ជាមនុស្សប្រើប្រាស់អំណាច ធ្វើបាបប្រជាជនក្រីក្រ ។
លោកស្រី អ៊ុក ដារ៉ា បានលើកឡើងថា នេះមិនមែនជាលើកទី១ទេលើទំនាស់ដ៍រាំរ៉ៃមួយនេះ ដែលក្មេងស្រីម្នាក់ឈ្មោះនៅក្នុង Facebook. Samphors zuzu បានប្រើប្រាស់សេរីភាពតាមប្រព័ន្ធបណ្តាញសង្គម បើកការជេរប្រមាថមិនសំចៃមាត់ ដែលទង្វើនេះមិនត្រឹមរំលងលើ សីលធម៌សង្គមទេ ប៉ុន្តែវាក៍បានបំពានលើច្បាប់ និងសិទ្ធិបុគ្គលផងដែរ។ ជាមួយនោះផងដែរ លោកស្រី អ៊ុក ដារ៉ា បានលើកឡើងថា ទំនាស់រូបគាត់ជាមួយអ្នកជិតខាង មិនឃើញអាជ្ញាធរចេញមុខមកជួយដោះស្រាយនោះទេ បើទោះបីមានសាលក្រមតុលាការកំពូលក៏ដោយ។
គួរបញ្ជាក់ថា ទំនាស់ក្នុងការជួសជុលផ្ទះខាងលើនេះ គឺមានលំនៅឋានជាប់គ្នា និងលើក្រោម ដែលស្ថិតនៅផ្ទះលេខ២៩E1 ផ្លូវ៥៥៨ ក្រុម៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សូមស្ដាប់ឃ្លីបវីដេអូ បំភ្លឺរបស់លោកស្រី អ៊ុក ដារ៉ាជុំវិញករណីខាងលើនេះ៖