(ភ្នំពេញ)៖ ក្រុមហ៊ុន អ័រគីដេវីឡា បានរៀបចំពិធីជប់លៀងថ្លែងអំណរគុណ ដល់អតិថិជនរបស់ខ្លូន ដែលបានបង់ផ្តាច់នូវប្រភេទលំនៅឋានផ្សេងៗពីគម្រោងណាមួយរបស់ខ្លួន ដែលបានរៀបចំនៅការិយាល័យលក់ខុនដូអ័រគីដេ ផ្លូវម៉ៃដា ២០០៤ ក្នុងរាជធានីភ្នំពេញ។

កម្មវិធីនេះ បានបង្ហាញអោយឃើញនូវទំនាក់ទំនងល្អ និងការយកចិត្តទុកដាក់ខ្ពស់ នៃការខិតខំប្រឹងប្រែងបំពេញសេវាកម្មសាងសង់លំនៅឋាន ជូនអតិថិជនរបស់ខ្លួន មិនថាអ្នកបង់ផ្តាច់ រឺអ្នកបង់ដំណាក់កាលណាមួយនោះទេ។

ក្នុងល្ងាចនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង និងការថ្លែងសុន្ទរកថាពីលោកឧកញ៉ា តេង ហឿង ដែលសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន អ័រគីដេវីឡា ក្នុងន័យបង្ហាញអំពីភាពជឿជាក់ស្មោះត្រង់ ក្នុងការដឹកនាំអភិវឌ្ឍន៍គម្រោងនីមួយៗឲ្យកាន់តែមានគុណភាពប្រណិត និងមានរចនាបទឥតខ្ចោះ ឲ្យសាកសមកិត្តិនាមឈ្មោះក្រុមហ៊ុនរបស់ខ្លួន។

លោកបានបន្តទៀតថា អ័រគីដេវីឡា បានកំពុងបន្តសម្រិតសម្រាងយ៉ាងឥតខ្ចោះនូវរចនាបទស្ថាបត្យកម្ម ជាមួយភាពច្នៃប្រឌិតថ្មីជាមូលដ្ឋាន ក្នុងការផ្តល់ជូននូវតំលៃលំនៅឋានបែបបទនៃការរស់នៅថ្មីៗ ដើម្បីរក្សាឈានមុខក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមកដល់សព្វថ្ងៃ។

សូមបញ្ជាក់ថា ក្រុមហ៊ុន អ័រគីដេវីឡា បានកំពុងដំណើរគម្រោងសាងសង់ចំនួន ២ ធំៗ ៖

*គម្រោងទី២ គឺគម្រោង អ័រគីដេវីឡា ដឹរ៉ូយ៉ាល់  ដែលប្រភេទផ្ទះអាជីវកម្ម និងវីឡាធំៗជាច្រើនប្រភេទ អ្វីកាន់តែពិសេសនោះ នៅចំកណ្តោលគម្រោងនេះ នឹងលេចចេញនូវគម្រោង អាគារខុនដូ ORKIDE THE ROYAL CONDOMINIUM ចំនួន៦អាគារ ដែលមានផ្សារទំនើបលំដាប់ អន្តរជាតិចំនួន២ជាន់ និងសួនលំហែកាយនៃអាងហែលទឹកទំហំ៣.២ហិកតា ផងដែរ។ ខុនដូនេះ គឺបង់ត្រឹមតែ ៧៣៨ដុល្លារ ក្នុង១ខែ ដោយមិនគិតការប្រាក់ និងមិនចាំបាច់មានប្រាក់កក់ឡើយ អតិថិជននឹងទទួលបានការរស់នៅ ក្នុងសហគមន៍ល្អបំផុតនៅក្បែរ និងស្ថិតក្នុងទីក្រុង ជិតសាលារៀនអន្តរជាតិជាច្រើន។
ព័ត៌មានបន្ថែម៖ 088 758 5555 / 096 758 5555

*គម្រោងទី៣ គឺអ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី ជាគម្រោងទីក្រុងធម្មជាតិថ្មី១ ដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា  មានទំហំជាង១៤០ហិកតា ក្នុងសង្កាត់ជ្រោយចង្វារ បន្ទាប់ស្ពានទី១ ក្បែរទីក្រុងបំផុត ងាយស្រួលធ្វើដំណើរ និងទទួលបរិយាកាសធម្មជាតិនៃខ្យល់អាកាសដងទន្លេសាប។ គម្រោងនេះ មានប្រភេទផ្ទះជាច្រើនប្រភេទ តម្លៃសមរម្យ កំពុងមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ក្នុងនោះ ក៏មានការលក់ជាប្រភេទដីឡូតិ៍តម្លៃចាប់ពី $325 /ម៉ែត្រការ៉េ ផងដែរ។  ព័ត៌មានបន្ថែម៖ 061/ 085/ 095 388 388 និងចូលទៅកាន់ #OrkideVilla #TheRoyal #TheRoyalCondominium #TheBotanicCity
Click this link for ORKIDE VILLA video:
https://youtu.be/3dRigEEZ6v0 ៕