(ភ្នំពេញ)៖ សង្គមបច្ចុប្បន្ន ស្រ្ដីជាច្រើនមានសមត្ថភាពធ្វើការធំដូចជាបុរសដែរ មិនថាវិស័យឯកជន និងវិស័យរដ្ឋនោះឡើយនេះ បើតាមការបញ្ជាក់របស់ លោកស្រី កែវ មុំ ប្រធានសហគមសហគ្រិនស្រ្ដីកម្ពុជា បានឡើកឡើងនៅក្នុងកម្មវិធីជួបជុំមួយ នៃខួបទី៥ឆ្នាំ នៃសមាគមសហគ្រិនស្រ្ដីកម្ពុជា (CWEA)។
លោកស្រី កែវ មុំ បានឲ្យដឹងថា ស្រ្តីគឺជាកំលាំងចលករមួយដ៌សំខាន់ ក្នុងការរុញច្រាន និងចូលរួមជាមួយនឹងបុរស ដើម្បីធ្វើអោយ
មានកំណើនទាំងវិស័យសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍទាំងក្នុងសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិ។ ជាក់ស្តែងយើង
មានសហគ្រិនដែលជាស្ត្រី ដែលកំពុងប្រកបអាជីវកម្មប្រមាណ៦០ភាគរយ ក្នុងសហគ្រិនសរុបក្នុងប្រទេស។
លោកស្រីបន្ដទៀតថា សមាគមសហគ្រិនស្ត្រីកម្ពុជា ដែលមកដល់ពេលសមាជិករបស់សមាគមសហគ្រិនស្ត្រីកម្ពុជា មានជិត
៤០០ក្រុមហ៊ុនហើយ ដោយការងារចំបងរបស់សមាគមមួយនេះ គឺចូលរួមក្នុងការពង្រឹងសមត្ថភាពសហគ្រិន ដែលជាស្ត្រីតាមរយៈការបណ្តុះបណ្តាលលើការ ធ្វើការងារជាប្រពន្ធ័ជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា សហគ្រិនដែលជាស្ត្រីមានច្រើនរហូត ទៅដល់ប្រមាណ
៦០ភាគរយនៃអាជីវកម្មសរុប ដែលមានជាង៥០ម៉ឺនសហគ្រាស ដែលនេះបានបង្ហាញពី
សមត្ថភាពរបស់ស្រ្តី ដែលជាកំលាំងចលករមួយ មិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍន៌ប្រទេសជាតិ៕