(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង និងមន្រ្តីក្រោមឱវាទជាច្រើនរូប រៀបចំពិធីសូត្រមន្តលើករាសី និងសុំសេចក្តីសុខ អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួង។
នៅក្នុងពិធីនាព្រឹកនេះមានការនិមន្តព្រះសង្ឃជាច្រើនអង្គ សូត្របោះព្រះ ប្រសិទ្ធពរជ័យ សិរីសួស្តី ដល់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ហើយក៏មានការបោះព្រះជុំវិញបរិវេណទីស្តីការក្រសួង។
ជាមួយគ្នានោះដែរ ក៏មានការរាំរបាំត្រុដិ ដើម្បីបណ្តេញឧបទ្រុឌចង្រៃ និងសុំឲ្យមានតែសិរីសួស្តី កើតមានដល់ថ្នាក់ដឹកនាំ ក្រសួងសង្គមកិច្ចគ្រប់ៗគ្នាផងដែរ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រសួងសង្គមកិច្ច តែងរៀបចំពិធីសូត្រមន្តលើករាសី និងសុំសេចក្តីសុខ អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ទៅតាមប្រពៃណីទំនៀមទំលាប់ខ្មែរ មិនដែលខកខាននោះទេ៕