(ភ្នំពេញ)៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នេះ រៀបចំពិធីសូត្រមន្ត ប្រោះព្រំ លើករាសី អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។
ពិធីនេះ មានការចូលរួមពីលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង សមាជិក សមាជិកា គណៈមេធាវី ជាច្រើនរូបទៀត ។
គណៈមេធាវី មានទីតាំងស្ថិតនៅអគារកាច់ជ្រុងផ្លូវលេខ១១២៩និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថាលោកមេធាវី សួន វិសាល ត្រូវបានអង្គមហាសន្និបាតលើកទី ២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបោះឆ្នោតប្រគល់សេចក្ដីទុកចិត្តឲ្យធ្វើជាប្រធានគណៈមេធាវីថ្មីសម្រាប់អាណត្តិទី១១ ជំនួសតំណែងលោក ប៊ុន ហុន ជាប្រធានចាស់ដែលធ្លាប់បានជាប់ឆ្នោតជាប្រធាន ២ អាណត្តិជាប់គ្នា៕