(ព្រះវិហារ)៖ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បានរកឃើញទំនិញខូចគុណភាពមួយចំនួន នៅផ្សារក្តុល ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ។
ទំនិញទាំងនោះ រួមមានទាំងទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ កំពុងដាក់តាំងលក់លើទីផ្សារដូចជា៖
ទឹកក្រូចចំរុះចំណុះ១៤,៥៤លីត្រ, ទឹកដោះគោជូចំណុះ៨,១៩២លីត្រ, ទឹកOishiចំណុះ១២លីត្រ។ ទំនិញខាងលើនេះ ត្រូវបានដកហូត និងដុតកំទេចចោលរួចរាល់ហើយ។
ការចុះចាប់ទំនិញខូចគុណភាពនេះ បានធ្វើឡើងក្រោយពីការសហការគ្នាពីមន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ ជាមួយ មន្ទីរពាណិជ្ជកម្ម និងអាជ្ញធរស្រុកជាំក្សាន្ត ចុះចាប់ជាប្រចាំនៅតាមទីផ្សារមួយចំនួន នៅទូទាំងខេត្ត៕