(ភ្នំពេញ)៖ ​ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ស្របពេលនេះដែល សែលកាត ក៏បានប្រារព្ធខួបគម្រប់២០ឆ្នាំរបស់ខ្លួនផង ដែលសែលកាត នឹងរៀបចំពិព័រណ៍លក់ បញ្ចុះតម្លៃទូរស័ព្ទអស់ស្ទះ ដែលផ្ដល់ជូននូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់អតិថិជន។

អតិថិជនអាចរកមើលទូរស័ព្ទទំនើបៗជំនាន់ចុងក្រោយបំផុត ដែលមានការលក់បញ្ចុះតម្លៃជូនរហូតដល់៥០% ​ក៏ដូចជាមានថែមជូនកាដូ មានការចាប់រង្វាន់​និងមានការចែកស៊ីមកាត ពិសេសដែលមានទឹកប្រាក់១០០ដុល្លាររួចជាស្រេច។

ចាប់ផ្ដើមពីថ្ងៃទី៦ ដល់ថ្ងៃទី១០មេសា នៅមុខផ្សារហេងលី ស្ថិតនៅផ្លូវលេខ២៧១​ ពិព័រណ៍នេះនឹងធ្វើការប្រមូលផ្ដុំក្រុមហ៊ុនទូរស័ព្ទទាំងប្រាំបួន ជាដៃគូរបស់ក្រុមហ៊ុនសែលកាត ដើម្បីផ្ដល់ជូននូវកម្មវិធីពិសេសៗជូនអតិថិជន មុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលជិតចូលមកដល់ ក្រុមហ៊ុនដៃគូរបស់សែលកាតរួមមានដូចជា​ Huawei, LG, Camfone, Meizu, Oukitel, InFocus, Philips, Blackview, Xiaomi, ASUS និងធនាគារឯកទេស វីង ដែលផ្ដល់សេវាធនាគារចល័តផងដែរ។

ក្រៅពីនេះទៀត សែលកាត បានផ្ដល់ជូនដល់អតិថិជនទាំងអស់នូវគម្រោងទូរស័ព្ទដ៏អស្ចារ្យបំផុត​មានដូចជាគម្រោង​Big Love ($1 =​​ $250 + ទូរស័ព្ទ​និងផ្ញើសារឥតកំណត់)​គម្រោងដូរលុយអស្ចារ្យ​ និង​គម្រោង Riel Deal​ (1,000​រៀល​ = 1GB)​ ក៏ដូចជាការចែកជូនស៊ីមកាតឥតគិតថ្លៃ សម្រាប់រាល់ការជាវទូរស័ព្ទផងដែរ ដោយសែលកាត ក៏មានការចាប់រង្វាន់ស្មាតហ្វូន កាតកោសបញ្ចូលលុយ អាវយឺត មួក និងកាដូដ៏អស្ចារ្យដទៃទៀតផងដែរ ដោយគ្រាន់តែបញ្ចូលលុយចាប់ពី២ដុល្លារឡើងទៅនាកំឡុងពេលពិព័រណ៍នេះ។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានថ្លែងថា «ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានន័យថាជាការជួបជុំរវាងគ្នានិងគ្នាពីគ្រប់ទីកន្លែង ដើម្បីឲ្យយើងកាន់តែជិតស្និទ្ធ ហើយសែលកាតក៏ កំពុងដើរតួនាទី ជាផ្នែកមួយក្នុងការធានា ជូនដល់អតិថិជនទាំងអស់ ក្នុងការភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយគ្រួសារ មិត្តភក្ដិ បានរាល់ថ្ងៃពេញ២៤ម៉ោង តាមរយៈការផ្ដល់ជូននូវអត្ថប្រយោជន៍ពិសេសៗជាច្រើន ហើយយើងធានាថាគ្រប់គ្នា នឹងស្វែងរកបានទូរស័ព្ទ គម្រោងទូរស័ព្ទ និងកាដូផ្ដល់ជូនជាច្រើនក្នុងពិព័រណ៍លក់ដ៏អស់ស្ទះរបស់យើង ដែលនឹងធ្វើឲ្យបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាន់តែរីករាយថែមទៀត»។

លោកបន្ដថា នេះជាមធ្យោបាយមួយផ្សេងទៀត ដែលយើងជំរុញទស្សនវិស័យរបស់យើង ក្នុងការផ្ដល់ជូននូវសេវាអ៊ីនធើណិតតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជា ហើយការជួយឲ្យប្រជាជនយើង មានលទ្ធភាពប្ដូរទៅប្រើទូរស័ព្ទបច្ចេកវិទ្យា 3G និង4G ជាចំណែកដ៏ធំមួយនៃទស្សនវិស័យនេះ។

ពិព័រណ៍លក់បញ្ចុះតម្លៃទូរស័ព្ទនាឱកាសឆ្នាំថ្មីដ៏ធំសម្បើមរបស់សែលកាត ចាប់ផ្ដើមពីម៉ោង៨៖៣០នាទីព្រឹក រហូតដល់ម៉ោង៧៖៣០នាទីយប់ សម្រាប់រយៈពេលទាំង៥ថ្ងៃ សម្រាប់ព័ត៌មានបន្ថែម​អំពីការពិព័រណ៍នេះ​សូមហៅមកលេខ 812​ ឬ012 81 28 12៕