(ភ្នំពេញ)៖ ដើម្បីបង្កើនការប្រុងប្រយ័ត្ន ដល់ប្រជាពលរដ្ឋដែល ទៅចូលរួមលេងកំសាន្ដ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ បង្ហាញលេខទូរស័ព្ទចំនួន៧ខ្សែ ដើម្បីដាស់តឿនស្មារតី ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងរាយការណ៍ ទៅដល់​​​នគរ​បាល ប្រសិនបើមានហេតុការណ៍អ្វីកើតឡើង។

ប្រជាពលរដ្ឋទាំងអស់ អាចទំនាក់ទំនងទៅកាន់ នគរបាលព្រហ្មទណ្ឌ តាមរយៈលេខទូរស័ព្ទចំនួន៧ខ្សែរួមមាន៖ ១១៧, ១១៨, ៧៤០, ៧៤១, ៧៤២, ៧៤៣, ៧៤៤។

សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៧ នៅឯខេត្តសៀមរាប៕