(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានពលករ ពលការិនីខ្មែរចំនួន៩រូបទៀតហើយ ត្រូវបានស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ជួយអន្តរាគមន៍សង្រ្គោះ និងរៀបចំ មាតុភូមិនិវត្តមកប្រទេសកម្ពុជា ដោយក្នុងនោះមាន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧។
ពលករ ពលការិនីទាំង៩នាក់នេះ មានពលករចំនួន១នាក់ និងពលការិនីចំនួន៨នាក់ រួមមាន៖ ១.ឡ.ស.ភ អាយុ២៨ឆ្នាំ មកពីស្រុកកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ២.ណ.គ.ហ អាយុ២៧ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម៣.ពលការិនី ស.ខ អាយុ៣៣ឆ្នាំ មកពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៤.ពលការិនី ផ.ស.ល អាយុ២៣ឆ្នាំ មកពីស្រុកត្រាំកក់ ខេត្តតាកែវ ៥.ពលការិនី ប.ស.វ អាយុ៣៣ឆ្នាំ មកពីស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ៦.ពលការិនី ប.ច.ល អាយុ១៩ឆ្នាំ មកពីស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ៧.ពលការិនី ស.ភ អាយុ៣៦ឆ្នាំ មកពីស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៨.ពលការិនី ឆ.ស.រ អាយុ១៧ឆ្នាំ មកពីស្រុកព្រះស្តេច ខេត្តព្រៃវែង និងឈ្មោះ វ.អ.ហ អាយុ២៦ឆ្នាំ មកពីស្រុកជីក្រែង ខេត្តសៀមរាប។
ក្រសួងបានរាយការណ៍ថា ពលការិនីខ្មែរចំនួន៨នាក់ បានជាប់ឃុំនៅជំរុំ Bukit Jalil នៃទីក្រុងគូឡាឡាំពួរ និងពលករខ្មែរម្នាក់ ដែលពុំអាចទ្រាំទ្រនឹងការងារលំបាក នៅម៉ាឡេស៊ីបាន។ ពលការិនីទាំង៨នាក់ ត្រូវបានមេខ្យល់បោកបញ្ឆោតនាំធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃទៅម៉ាឡេស៊ី ដើម្បីធ្វើការជាអ្នកបោសសំអាត កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នគរបាលម៉ាឡេស៊ីបានចាប់ខ្លួនពលការិនីទាំង៨នាក់ ពីបទរស់នៅនិងធ្វើការខុសច្បាប់។ ចំណែកពលករម្នាក់ ដែលមិនអាចទ្រាំទ្រជាមួយការងារ បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបើកបររថយន្ត កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ តាមរយៈមេខ្យល់។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖