Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប ​បង្ហាញ​លេខរៀង​គណបក្ស​នយោបាយ ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទាំង១,៦៤៦ ​ឃុំ​-​សង្កាត់

05-04-2017 15:21

(ភ្នំពេញ)៖ លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ មិនដូចគ្នាទៅនឹងលេខរៀង គណបក្សនយោបាយនៃការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៣ទៀតនោះឡើយ។ និយាយជារួមលេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺត្រូវបានធ្វើឡើងទៅតាមឃុំ-សង្កាត់នីមួយៗ ហើយក៏មានលេខរៀងខុសគ្នា ទៅតាមឃុំ-សង្កាត់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ សុទ្ធតែបានអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតទាំងអស់ កុំឲ្យមានការភ័ន្តច្រឡំទៅលើលេខរៀងគណបក្សនយោបាយនេះបន្តទៅទៀត។ ដោយសារតែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មានលេខរៀងគណបក្សនយោបាយច្រើនខុសពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកបោះឆ្នោតទាំងអស់ត្រូវចំណាំទៅលើស្លាកសញ្ញាគណបក្សទើបងាយស្រួលចំណាំ។

សូមបញ្ជាក់ថា នៅសល់តែ ៦១ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងឈានចូលមកដល់ហើយ។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន ១២ចូលរួមប្រកួតប្រជែងជាមួយនិងបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង ៩ពាន់នាក់។

ខាងក្រោមនេះ គឺជាលេខរៀងគណបក្សនយោបាយនៅតាមបណ្តាឃុំ-សង្កាត់ ទូទាំងប្រទេស ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទើបនឹងបង្ហាញ៖