(ភ្នំពេញ)៖ ក្រុមហ៊ុនស្ពានថ្នល់ចិន CRBC បានសម្រេចជួយជួសជុលផ្លូវកៅស៊ូប្រភេទ AC នៅក្នុងព្រះបរមរាជវាំងក្នុងបរិវេណ ២៥,០០០ម៉ែត្រការ៉េ ព្រមទាំងជួយផ្លាស់ប្តូរគំរបលូបង្ហូរទឹកមួយចំនួនផងដែរ ដើម្បីលើកកម្ពស់សោភណភាពផ្លូវ នៅក្នុងព្រះបរមរាជវាំង។
ការជួសជុលនេះស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមនិងក្រុមហ៊ុនទទួលសាងសង់នៅថ្ងៃទី០៤ ខែមេសា ម្សិលមិញ បានចុះទៅត្រួតពិនិត្យផ្លូវ ដើម្បីរៀបចំសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ៕