(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសជម្រាបជូនសាធារណជនមេត្តាជ្រាបថា បណ្តាញផ្សព្វផ្សាយព័ត៌មានរបស់កងរាជអាវុធហត្ថជាផ្លូវការមានដូចជា៖ គេហទំព័រ (www.grk.gov.kh) ហ្វេសប៊ុក (Facebook) Grk Opc, ផេក (Pages) GRK News, Spokesman of GRK, ទស្សនាវដ្តី កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងApp GRK News។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់ថា «ជាគោលការណ៍ យើងខ្ញុំផ្សព្វផ្សាយអំពីសកម្មភាព លទ្ធផលការងាររបស់កងរាជអាវុធហត្ថទូទាំងប្រទេសតែប៉ុណ្ណោះ។ ក្រៅពីបណ្តាញផ្សព្វផ្សាយព័ត៌មានដូចបានរៀបរាប់ខាងលើ យើងខ្ញុំមិនទទួលខុសត្រូវជាដាច់ខាត ហើយសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ចៀសវាងការភ័ន្តច្រឡំ»។
សូមអានព័ត៌មានលម្អិតសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ខាងក្រោមនេះ៖