(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ បានប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ
ជូននាយ-នាយរងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្សចំនួន១៧៦នាក់។
ថ្លែងនៅក្នុងពិធីនេះ ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ បានអំពាវនាវដល់កងកម្លាំងអង្គរក្សទាំងអស់ ត្រូវតែចេះយល់ដឹងអំពីសារៈសំខាន់របស់អង្គរក្ស និងតួនាទីរបស់អង្គរក្ស ហើយត្រូវតែស្វែងយល់អំពីវិធីផ្សេងៗថ្មីៗ ដោយត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា។
លោកឧត្តមសេនីយ៍ឯក បានបន្ថែមទៀតថា សូមឲ្យកងកម្លាំងអង្គរក្សទាំងអស់ ត្រូវចេះគោរពវិន័យឲ្យបានល្អ ដែលជាវិន័យរបស់កងកម្លាំង សីលធម៌របស់កងកម្លាំង សូមឲ្យយកចិត្ត ទុកដាក់ឲ្យ
បានល្អ និងពាក្យសម្ដីឲ្យបានត្រឹមត្រូវ ឲ្យសមជាកងកម្លាំងនៃនាយកដ្ឋានអង្គរក្ស។
សូមជម្រាបថា ការរៀបចំប្រកាសមុខតំណែង និងបំពាក់ឋានន្តស័ក្ដិ ជូនដល់នាយ នាយរងនគរបាលជាតិថ្ងៃនេះ គឺជាការផ្ដល់កម្លាំងចិត្តមួយយ៉ាងសំខាន់ ដើម្បីរួមចំណែកក្នុងការធានា
ដល់ការអនុវត្តន៍ ក្នុងការបំពេញភារកិច្ចការពារ ព្រះសុវត្ថិភាព ថ្វាយព្រះមហាក្សត្រ និងជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្ដជាតិ ដែលមកបំពេញទស្សនកិច្ចនៅទឹកដីកម្ពុជារបស់យើង ឲ្យកាន់តែជោគជ័យ និងមានប្រសិទ្ធភាពក្នុងការងារថែមទៀត៕