(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីធ្វើសហប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិ និងបណ្តាប្រទេសផ្តល់ជំនួយ សម្រាប់ទ្រទ្រង់ដំណើរការ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅកាត់សាលាក្តីខ្មែរក្រហម និងបណ្តាប្រទេសផ្តល់ជំនួយ លើការទ្រទ្រង់ដំណើរការសាលាក្តីខ្មែរក្រហម។ នេះបើតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧។
បង្កើតក្រុមការងារកម្ពុជានេះមានលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាប្រធាន, លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង និង លោក ហេង វង្សប៊ុនឆាត ជាអនុប្រធាន និងមានសមាសភាព១០រូប។
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា៖